អាមេរិក៖ តារាចម្រៀង Ariana Grande ត្រូវផ្ដល់ប្រាក់សងជំងឺចិត្តដល់អតីតស្វាមី Dalton Gomez បន្ទាប់ពីដាក់ពាក្យបណ្ដឹងលែងលះរួចមក។
ការលែងលះរវាងនាងនិងអតីតស្វាមីបានឈានដល់ការប្រកាសផ្លូវការនៅតុលាការ ដែលបានបញ្ចប់ចំណងអាពាហ៍ពិពាហ៍ពីរឆ្នាំរវាងនាងនិងគេ ដែលក្នុងនោះ Ariana ត្រូវចាយប្រាក់ ១.២៥លានដុល្លារអាមេរិកឯណោះ។
អ្នកទាំងពីរបានរស់នៅបែកគ្នាតាំងពីឆ្នាំមុនមកម៉្លេះ ស្របពេលតារាចម្រៀងស្រីរូបនេះបានទាក់ទងគ្នាជាមួយនឹងតារាប្រុស Ethan Slater និងតែងតែបណ្ដើរគ្នាយ៉ាងផ្អែមល្ហែមផងដែរ។
ក្នុងនោះ Ariana Grande ក៏បានយល់ព្រមផ្ដល់ប្រាក់លក់ផ្ទះនៅ Los Angeles របស់ពួកគេថែមពាក់កណ្ដាលទៀត បូកផ្សំនឹងថ្លៃមេធាវីចំនួន ២៥០០០ដុល្លារទៀតផង៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]