កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថាតារាចម្រៀង Karina ជាមេក្រុម aespa បានប្រកាសមានទំនាក់ទំនងស្នេហាជាមួយនឹង តារាសម្ដែងប្រុស Lee Jae Wook បន្ទាប់ពីបានចួបគ្នានៅកម្មវិធីដើរម៉ូត Prada នៅឯទីក្រុងមីឡាន ប្រទេសអ៊ីតាលី។
បន្ទាប់ពីព័ត៌មាននេះបានចេញផ្សាយ អ្នកគាំទ្របានអបអរសាទរ Karina និង Lee Jae Wook ហើយថ្មីៗនេះ អ្នកគាំទ្រក៏សង្កេតឃើញថាតារាទាំងពីរពាក់របស់មួយដូចគ្នា ជាលក្ខណៈគូស្នេហ៍គឺ វ៉ែនតាម៉ូតដូចគ្នា។
ក្នុងនោះ Karina បានបង្ហោះរូបភាពជាច្រើនពេលនាងទៅលេងទីក្រុងបាងកក ប្រទេសថៃ ហើយឈុតមួយនោះ នាងបានអង្គុយញ៉ាំក្នុងភោជនីយដ្ឋានដោយពាក់វ៉ែនតានោះ ខណៈ Lee Jae Wook ធ្លាប់ពាក់ថតនៅក្នុងអាងទឹក ដែលគេសន្មតថានេះអាចជារបស់ដែលពួកគេទិញជាលក្ខណៈគូស្នេហ៍ផងដែរ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]