បរទេស៖ ថ្មីៗនេះ ស្រាប់តែធ្វើឲ្យហ្វេនៗជាច្រើន ចាប់អារម្មណ៍ក៏ដូចជាបានភ្ញាក់ផ្អើល ក្រោយពី មានការចែករំលែករូបថតដ៏ស្រស់ស្អាត នៅលើបណ្តាញសង្គម ពីអ្នករចនាម៉ូតដ៏ល្បី Vera Wang ខណៈដែលមានសារព័ត៌មានជាច្រើន បានបង្ហោះរូបថត បង្ហាញពីជីវិតពិតរបស់នាង ។

Vera Wang
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ អ្នករចនាម៉ូដ Vera Wang បានបង្ហោះនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង នូវរូបថតជាច្រើនសន្លឹក ពីកម្មវិធី Vanity Fair Oscar Party កាលពីថ្ងៃទី ១០ ខែមីនា កន្លងទៅ។ មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីបានបង្ហោះរួច ក៏មានមតិ​ពីមហាជន​ជាច្រើន​ បាន​បញ្ចេញ​ថា ​អ្នក​ច្នៃ​ម៉ូដ​រូបនេះ ពិតជាស្អាត​​ឆើតឆាយ ទៀតផង។

Vera Wang

យ៉ាងណាមិញ បន្ទាប់ពីនោះមក ក៏មានសារព័ត៌មានជាច្រើនបានចុះផ្សាយរូបថត ដែលមិនបានកែសម្រួលរបស់ Vera Wang។ ដែលបានបង្ហាញមុខមាត់របស់នាងយ៉ាងច្បាស់ៗ ពីស្ថានភាពចាស់ទៅតាមអាយុរបស់នាង។

Vera Wang

តែជាការឆ្លើយតប ក៏មនុស្សមួយចំនួនបាននិយាយថា ការប្រើ Filter កែរូប គឺជារឿងធម្មតាទៅហើយ សម្រាប់ស្ត្រីមុនពេលបង្ហោះរូបថតនៅលើបណ្តាញសង្គម។ ខណៈដែល មតិជាច្រើនទៀតបានលើកឡើងថា នេះគឺជាភាពចាស់ទៅតាមបែបធម្មជាតិដែលមិនមានអ្វីត្រូវបិទបាំង នោះទេ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]