កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២០ខែមីនាកន្លងទៅ Hani ដែលជាសមាជិកក្រុម EXID បានក្លាយជាប្រធានបទវែកញែកដ៏ក្ដៅគគុក បន្ទាប់ពីនាងបានបង្ហាញខ្លួនក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់អ្នករាំម្នាក់។

Hani 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរូបភាពដែលចែកចាយនៅលើគណនីបណ្ដាញសង្គម Instagram របស់នាងនោះ គេបានឃើញថាសមាជិក EXID ពីររូបនិងនាងបានថតជាមួយកូនក្រមុំ ប៉ុន្តែអ្វីដែលគេសង្កេតឃើញនោះគឺ Hani បានស្លៀកពាក់ធម្មតាខ្លាំងដូចកំពុងនៅផ្ទះខ្លួនឯង។

Hani 

នាងបានពាក់អាវពណ៌ខ្មៅរលុងៗ គូជាមួយខោពណ៌ទឹកដោះគោវែង និងស្បែកជើងប៉ាតតា ដែលមើលទៅសាមញ្ញខ្លាំងសម្រាប់ចូលរួមពិធីរៀបការ ទើបផ្ទុះការវែកញែកជាខ្លាំងតែម្ដង ដោយអ្នកខ្លះបានរិះគន់នាងថា កម្មវិធីអាពាហ៍ពិពាហ៍ទាំងមូលគួរតែគោរពម្ចាស់កម្មវិធីដោយស្លៀកពាក់ឲ្យបានសមរម្យ ប៉ុន្តែអ្នកខ្លះទៀតក៏គិតថា ការស្លៀកពាក់ជាសិទ្ធិរបស់បុគ្គល ហើយបើ Hani ស្រលាញ់ស្ទាយ៍បែបនោះគឺគួរតែស្លៀកពាក់តាមចំណង់ចំណូលចិត្តខ្លួនទៅ៕  

Hani 
Hani 
Hani 
Hani ចូលរួមមង្គលការមិត្ត 
Hani ចូលរួមមង្គលការមិត្ត 
Hani ចូលរួមមង្គលការមិត្ត 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]