កូរ៉េខាងត្បូង៖ ប្រិយមិត្តច្បាស់ជាដឹងរួចមកហើយថា តារាសម្ដែងប្រុស Song Joongki និង តារាស្រី Song Hye Kyo បានលែងលះគ្នានៅក្នុងឆ្នាំ២០១៩ បន្ទាប់ពីបានរៀបការអស់រយៈពេលត្រឹមតែ១ឆ្នាំជាងតែប៉ុណ្ណោះ ដែលដំណឹងនេះ ធ្វើឲ្យអ្នកគាំទ្រមានការសោកស្ដាយជាខ្លាំង ពិសេសនោះគឺឆ្ងល់ពីមូលហេតុតែម្ដង។
ជាមួយគ្នានេះ ការលែងលះបានប្រព្រឹត្តិទៅក្នុងរយៈពេលដ៏ខ្លី ហើយភាគីទាំងសងខាងមិនបានទម្លាយអំពីមូលហេតុពិតប្រាកដនោះទេ ដែលវាក្លាយជាចម្ងល់របស់មហាជនរហូតមកដល់សព្វថ្ងៃនេះ។ ដោយឡែក អាថកំបាំងត្រូវបានលាតត្រដាងបន្ទាប់ពីលាក់ជិតឈឹងអស់រយៈពេល៥ឆ្នាំ តាមរយៈមេធាវី និងអ្នកកាសែតផ្ទៃក្នុង។
យោងទៅតាមប្រភពបានឲ្យដឹងថា Song Joongki បានបង្ខំឲ្យអតីតភរិយារបស់ខ្លួន ឆាប់ដោះស្រាយបញ្ហានេះ និង សញ្ញេលែងលះឲ្យបានឆាប់។ រីឯមូលហេតុឈានដល់ការចែកផ្លូវគ្នានេះគឺ Song Hye Kyo រស់នៅមិនចុះសម្រុងជាមួយនឹងឪពុកក្មេង ក៏ដូចជាគ្រួសារខាងប្ដី។
ចំណែកឯ តារាប្រុសរូបនេះវិញ គឺជាមនុស្សដែលយកគ្រួសារជាធំ ដូចនេះ លោកបានសម្រេចចិត្តជ្រើសរើសយកគ្រួសារ ចោលភរិយា ដោយគិតថា រស់នៅមិនស្រណុកចិត្តនឹងគ្នា។ គួរបញ្ជាក់ផងដែរថា Hye Kyo គឺជាកូនកំព្រាឪពុក មិនបានរស់នៅជាមួយម្ដាយ ខ្វះភាពកក់ក្ដៅ ប្រហែលមូលហេតុនេះ ទើបនាងមិនអាចសម្របខ្លួនបានជាមួយនឹងគ្រួសាររបស់អតីតស្វាមីរបស់ខ្លួន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]