ថៃ៖ ភរិយា របស់តារាសម្តែងជើងចាស់ Winai Kraibutr បានចេញសេចក្តីប្រកាសដ៏ក្រៀមក្រំមួយថា ស្វាមីរបស់លោកស្រី បានទទួលមរណៈភាព កាលពីយប់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ១១:៤៩ នាទីយប់ កំឡុងពេលកំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យ។

តួយ៉ាង ដំណឹងដ៏ក្រៀមក្រំ មួយនេះ លោកស្រី Onchanya បានលើកឡើងថា ស្វាមីរបស់លោកស្រី បានទទួលមរណភាព ដោយសារជំងឺសើស្បែកកម្រិតធ្ងន់ ក្រោយតស៊ូប្រយុទ្ធ អស់រយៈពេល ៥ ឆ្នាំ ស្ថិតក្នុងវ័យ ៥៤ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណា ដំណឹងសោកសៅមួយនេះ បានធ្វើឲ្យ មិត្ដរួមអាជីព ក៏ដូចជាអ្នកគាំទ្រលោក ទាំងឡាយ នាំគ្នាមានការតក់ស្លុតជាខ្លាំង ចំពោះការបាត់បង់ ធនធានដ៏កម្រម្នាក់មួយផ្សេងទៀត ក្នុងវិស័យកម្សាន្តភាគយន្តភាគថៃ៕

សូមចូលររួមរំលែក ទុក្ខដល់ក្រុមគ្រួសារនៃសព សូមឲ្យលោកទៅកាន់ សុគតិភព!

Winai Kraibutr  
Winai Kraibutr  
Winai Kraibutr  
Winai Kraibutr  
ការបង្ហោះរបស់ភរិយាលោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]