កូរ៉េខាងត្បូង៖ ជាការពិតណាស់ តារាសម្ដែងស្រីដ៏ល្បីល្បាញ សម្រស់ស្រស់ស្អាត Lee Sun Bin កំពុងតែមានទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមជាមួយនឹងតារាសម្ដែងប្រុស Lee Kwangsoo ដែលអ្នកទាំងពីរបានបើកទំនាក់ទំនងជាសាធារណៈតាំងពីឆ្នាំ២០១៨មកម្ល៉េះ។
ថ្មីៗនេះ គេបានឃើញ Lee Kwangsoo និង Lee Sun Bin បានធ្វើដំណើរកម្សាន្តតែ២នាក់ នៅឯប្រទេសជប៉ុន ដែលមើលទៅពិតជាមានក្ដីសុខមែនទែន។ ជាមួយគ្នានេះ គេតែងតែប្រទះឃើញ គូស្នេហ៍មួយគូនេះ ចេញទៅណាមកណាជាមួយគ្នាជាញឹកញយ ដោយពួកគេមិនបានលាក់បាំងមហាជននោះទេ។
ចំណែកឯ អ្នកគាំទ្រពេញចិត្តទំនាក់ទំនងរបស់អ្នកទាំងពីរខ្លាំងណាស់ ដោយសារតែដឹងអំពីប្រវត្តិស្នេហាដ៏គួរឲ្យច្រណែន។ដើមឡើយ តារាស្រី Lee Sun Bin ជាអ្នកសារភាពត្រង់ៗថា ខ្លួនលួចស្រឡាញ់ Lee Kwangsoo ហើយបាននិយាយសារសងគ្នាក្នុងកម្មវិធីទូរទស្សន៍ទៀតផង ក្រោយមកក៏បានប្រកាសថាពួកគេបានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាបានសម្រេច៕
ប្រភព៖ allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]