បរទេស៖ ថ្មីៗនេះ តារាម៉ូដែល Miranda Kerr ទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរ ចំពោះសម្រស់របស់នាង នៅពេលដែលបានបង្ហោះរូបថត បន្ទាប់ពីបានសម្រាលកូនប្រុសទីបួនរបស់ខ្លួន។
ក្នុងនោះដែរ តារាម៉ូដែលវ័យ ៤០ ឆ្នាំរូបនេះ បានចែករំលែករូបថតខ្លួនឯង ពីការសម្រាកលំហែកាយ នៅក្នុងសួនកាលពីថ្ងៃទី ១៩ ខែមីនាកន្លងទៅ ដោយបានតុបតែងខ្លួនបែបធម្មតា បង្ហាញរាងតូចស្លីមស្អាត ស្បែកសរលោង យ៉ាងទាក់ទាញទៀតផង។
ជាមួយនឹងការបង្ហោះលើកនេះ ក៏មានអ្នកគាំទ្រជាច្រើន សរសើរចំពោះសម្រស់ដ៏ស្រស់ស្អាតក្មេងជាងវ័យ របស់តារាស្រីរូបនេះ ដែលនៅតែអាចបង្ហាញពីភាពឆើតឆាយ ពោរពេញដោយមន្តស្នេហ៍ បើទោះបីជាពេលនេះ នាងក្លាយជាអ្នកម្ដាយកូនបួន ក៏ដោយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]