កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ កន្លងទៅនេះ តារាចម្រៀងស្រី Shuhua ដែលជាសមាជិកក្រុម (G)I-DLE ដ៏ល្បីល្បាញ បានប្រកាសថាខ្លួនផ្អាកសកម្មភាពសិល្បៈជាបណ្ដោះអាសន្ន ដើម្បីមើលថែសុខភាព។ ដោយឡែក​ ប្រកាសមិនទាន់បានប៉ុន្មានផង អ្នកគាំទ្របានប្រទះឃើញនាងដើរយ៉ាងសាមញ្ញនៅប្រទេសតៃវ៉ាន់។

Shuhua
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ថ្មីៗនេះទៀត អ្នកគាំទ្របានប្រទះឃើញ Shuhua ស្លៀកបំពាក់យ៉ាងសាមញ្ញ ដើរបណ្ដើរគ្នាជាមួយនឹងតារាសម្ដែងប្រុស ជនជាតិតៃវ៉ាន់ម្នាក់ឈ្មោះថា Chen Bolin ដែលបានធ្វើឲ្យកក្រើកពេញបណ្ដាញសង្គម នាំគ្នាជជែកវែកញែកអំពីវត្តមានរបស់ Shuhua នៅឯប្រទេសតៃវ៉ាន់។

Shuhua

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ នឹងត្រឡប់មកបង្ហាញមុខក្នុងក្រុមវិញឆាប់ៗនេះ បន្ទាប់ពីសម្រាកមើលថែសុខភាពត្រឹមរយៈពេលបានតែ១ខែប៉ុណ្នោះ ហើយដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រមានការចម្លែកចិត្ត ដែលរូបនាងឈប់ត្រឹមតែរយៈពេលខ្លីប៉ុណ្នោះ៕

ប្រភព៖ Koreaboo

Shuhua
Shuhua
Chen Bolin និង Shuhua
Chen Bolin និង Shuhua

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]