កូរ៉េខាងត្បូង៖ អតីតសមាជិកម្នាក់របស់ក្រុមចម្រៀង DIA ឈ្មោះថា Somyi ដែលពេលនេះជា streamer ត្រូវតុលាការក្រុមសេអ៊ូលកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១៨ខែ (១ឆ្នាំនិង៦ខែ) បន្ទាប់ពីបើកសវនាការលើកទី១។
យោងតាមសារព័ត៌មាន News 1 បានឲ្យដឹងថា អតីតតារាចម្រៀងស្រីរូបនេះបានចោទប្រកាន់ CEO របស់ក្រុមហ៊ុនខ្លួនថាបានបំពានផ្លូវកាយរបស់នាង ប៉ុន្តែក្រោយមក គេបានរកឃើញថា ការអះអាងរបស់នាងមិនមែនជាការពិតទេ។
Somyi ធ្លាប់បានដាក់ពាក្យបណ្ដឹងចោទប្រកាន់ថាប្រធានក្រុមហ៊ុនរបស់នាង មានចេតនាបំពានផ្លូវកាយរបស់នាងកាលពីខែមករាឆ្នាំ២០២៣ ដោយក្រោយមកប៉ូលិសបានរកឃើញភ័ស្តុតាងពីកាំមេរ៉ាសុវត្ថិភាពថា នាងបានចាកចេញពីបន្ទប់ក្នុងកាយវិការធម្មតាជាមួយ CEO ម្នាក់នោះ ហើយមួយផ្នែកទៀត នាងក៏បានចូលទៅខាងក្នុងបន្ទប់របស់ CEO នោះហើយបានឱបគេមុនទៀតផង៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]