កូរ៉េខាងត្បូង៖ ចាប់តាំងពីបានរៀបការនឹងគ្នារួចមក ហ្វេនៗជាច្រើន ក៏បានចាប់អារម្មណ៍និងតាមដាន ទៅលើសកម្មភាពគូស្វាមីភរិយា តារាស្រី Son Ye Jin និង ស្វាមី Hyun Bin ដែលតែងតែបង្ហាញក្ដីស្រលាញ់ និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ 

Son Ye Jin
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ តារាសម្ដែង លោក Hyun Bin និងភរិយា Son Ye Jin ស្រាប់តែត្រូវបាន paparazzi ចាប់យករូបភាពរបស់អ្នកទាំងពីរ នៅពេលពួកគេបានទៅមើល កីឡាបេស្បល នៅឯកីឡដ្ឋាន Gocheok Sky Dome ក្នុង Guro-gu ទីក្រុងសេអ៊ូល កាលពីរសៀលថ្ងៃទី ២១ ខែមីនាកន្លងទៅនេះ។

Son Ye Jin និង ស្វាមី Hyun Bin

យ៉ាងណាមិញ តាមរយៈរូបភាពទាំងនោះ បានបង្ហាញឲ្យឃើញថា ប្ដីប្រពន្ធមួយគូនេះ បានអង្គុយមើលការប្រកួតរវាង LA Dodgers និង San Diego Padres ក្នុងក្របខ័ណ្ឌនៃ American Major League Baseball (MLB) Seoul Series 2024 ។

Son Ye Jin និង ស្វាមី Hyun Bin

ជាពិសេស ហ្វេនៗជាច្រើន ក៏បានចាប់អារម្មណ៍ពីការបង្ហាញខ្លួន របស់ លោក Hyun Bin ដែលបានទុកសក់​វែង និង​ស្លៀកពាក់​តាម​ស្ទីល​កីឡាករ​បាល់បោះ។ ម៉្យាងវិញទៀត ទាំងពីរនាក់​ប្ដី​ប្រពន្ធ​គូនេះ ពិតជារំភើប​ចិត្ត​ជា​ខ្លាំង ​ពេល​បាន​ទស្សនា​ការ​ប្រកួតនេះ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Son Ye Jin
Son Ye Jin
Son Ye Jin
Son Ye Jin និង ស្វាមី Hyun Bin
Son Ye Jin និង ស្វាមី Hyun Bin
Son Ye Jin និង ស្វាមី Hyun Bin
 Hyun Bin
Son Ye Jin និង ស្វាមី Hyun Bin
Son Ye Jin និង ស្វាមី Hyun Bin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]