កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែងប្រុស Song Joong Ki មានភរិយានិងបុត្រមួយរួចមកហើយ និងជារឿយៗ លោកតែងតែចេញមកបណ្ដើរភរិយាយ៉ាងផ្អែមល្ហែមផងដែរ។

 Song Joong Ki និងភរិយា 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ លោកត្រូវបានមហាជនចាប់អារម្មណ៍សាជាថ្មី ក្រោយបាននាំភរិយាឈ្មោះ Katie Louise Saunders មកទស្សនាការប្រកួតកីឡា រវាងក្រុម Los Angeles Dodgers និង San Diego Padres នៅឯទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្នុងឱកាសនៃការបើកព្រឹត្តិការណ៍ MLB Seoul Series ឆ្នាំ២០២៤។

ការប្រកួតកីឡា រវាងក្រុម Los Angeles Dodgers និង San Diego Padres 

គេឃើញអ្នកទាំងពីរបានពាក់អាវក្រុម San Diego Padres ដោយសារតែមានកីឡាករ Kim Ha Seong លេងក្នុងក្រុមនេះ។ គូស្វាមីភរិយាទាំងពីរបានឈរជិតគ្នានិងនិយាយគ្នា ពីការប្រកួតយ៉ាងជក់ចិត្ត ដែលធ្វើឲ្យអ្នកគាំទ្រសរសើរថាចំណងស្នេហ៍ពួកគេហាក់មានភាពរឹងមាំនិងស្អិតរមួតណាស់៕  

 Song Joong Ki និងភរិយា 
 Song Joong Ki និងភរិយា 
រូបភាព​​​ថ្មីរបស់  Song Joong Ki និងភរិយា 
រូបភាព​​​ថ្មីរបស់ Song Joong Ki និងភរិយា 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]