កូរ៉េខាងត្បូង៖ IU ត្រូវបានគេស្គាល់ថាជាតារាចម្រៀងមានទឹកដមសំឡេងពីរោះខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះ នាងក៏ពូកែសម្ដែងខ្លាំងផងដែរ ធ្វើឲ្យអ្នកគាំទ្រតែងតែសរសើរថានាងជាមនុស្សម្នាក់ដ៏មានទេពកោសល្យ និងមានអត្តចរិតស្រស់ស្រាយ ស្លូតបូតទៀតផង។

IU 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ IU បានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធជាមួយតារាសម្ដែងប្រុស Kim So Hyun តាមរយៈការថតរូបភាព Selfie ជាមួយគ្នា និងបានទម្លាយថា អ្នកទាំងពីរគឺជាមិត្តល្អនឹងគ្នាយូរមកហើយ។

IU និង  Kim So Hyun

តារាសម្ដែងប្រុស Kim So Hyun បានរំលែកពេលវេលាដ៏មមាញឹករបស់លោកមកទស្សនាការប្រគុំតន្ត្រីរបស់ IU ឈ្មោះថា "H.E.R" នៅឯទីក្រុងសេអ៊ូល និងបានឈានដល់ការថត Selfie ជាមួយគ្នាបែបនេះតែម្ដង។

គួរបញ្ជាក់ផងដែរថា IU និង Kim So Hyun ធ្លាប់សម្ដែងជាមួយគ្នាក្នុងរឿងភាគបែបតន្ត្រី "Dream High" និង "The Producers" ផងដែរ៕  

IU និង Kim So Hyun
IU និង Kim So Hyun
IU និង Kim So Hyun
រូបភាព​​​ថ្មីរបស់ IU និង Kim So Hyun

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]