ថៃ៖ គឺជារឿងដ៏រីករាយមួយ សម្រាប់តារាចម្រៀងស្រី Bitoey ក្រោយពី ពេលដែលតុលាការ បានចេញដីកាសម្រេច លើកលែងទោស លើសំណុំរឿង Forex-3D និងអាចមកចូលរួមការងារក្នុងវិស័យសិល្បៈបាន ម្ដងទៀត។
មិនត្រឹមតែប៉ុណ្ណោះ នៅក្រោយពេលដែលបានវិលត្រលប់មកផ្ទះវិញ តារាស្រី Bitoey ក៏មានពេលដ៏គួរឲ្យស្រលាញ់ ជាមួយនឹងកូនស្រីរបស់ខ្លួន និងបានឱបថើបគ្នាយ៉ាងកក់ក្ដៅ។ ជាពិសេស ថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ ក៏បានត្រៀមលាតត្រដាងពីជីវិតក្រោយ ចេញពីរឿងក្ដីមួយនេះ ព្រមទាំងបានរៀបរាប់ពីទុក្ខលំបាក ដែលបានជាប់គាំងក្នុងចិត្តរបស់នាង ពេលជាប់ក្នុងពន្ធនាគារ។
ក្នុងនោះដែរ តារាស្រីរូបនេះ បានលើកឡើងថា៖
ម៉្យាងវិញទៀត តារាស្រីរូបនេះ ក៏បានបន្ថែមថា នាងពិតជាខ្លាចថា នាងមិនអាចត្រឡប់មករកកូនវិញបាន និងមិនអាចឃើញមុខកូនទៀតទេ។ហើយនាង ក៏បានបង្ហើបពីគម្រោង ដែលត្រូវធ្វើការ និងវិលត្រលប់មកធ្វើអ្វីដែលនាងស្រលាញ់ ដែលនោះគឺ ការច្រៀងនៅការប្រគំតន្ត្រី ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]