កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២៤ ខែមីនា ភ្នាក់ងារ Goldmedalist របស់តារាសម្តែអ Kim Soo Hyun បានចេញសេចក្តីថ្លែងការណ៍ផ្លូវការដោយបញ្ជាក់ថា ពី​ជំហរ​ផ្លូវការ​ទាក់ទង​នឹង​ការ​ចែកចាយ​រូបថត​របស់ Kim Soo Hyun ទាក់ទងទៅនឹង ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាជាមួយ Kim Soo Hyun គឺគ្មានមូលដ្ឋានច្បាស់លាស់។

ជាក់ស្តែង តាមរយៈរូបថតដែលចែកចាយតាមប្រព័ន្ធអ៉ីនធឺណែតនោះ ទីភ្នាក់ងារ Goldmedalist បានលើកឡើងថា វាហាក់បីដូចជាត្រូវបានថត នៅពេលដែលពួកគេជ្រកកោន នៅទ្រនំតែមួយ កាលពីអតីតកាលតែប៉ុណ្ណោះ  ហើយចេតនានៅពីក្រោយសទង្វើរបស់តារស្រី Kim Sae Ron គឺមិនមានភាពច្បាស់លាស់ទាំងស្រុងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ ទីភ្នាក់ងារ បានបន្ថែមទៀតថា ដោយសារតែរូបថតទាំងនេះ មានការយល់ច្រលំ ពួកគេបានឆ្លើយតបយ៉ាងម៉ឺងសូមស្នើឱ្យ ជៀសវាងពីពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋាន និងការបង្ហោះគ្មានមូលដ្ឋានច្បាស់លាស់ មិនដូច្នេះ ពួកគេនឹង ធ្វើតាមផ្លូវច្បាប់។

ទន្ទឹម​នឹង​នេះ​ដែរ ដូច​ដែល​បាន​រាយការណ៍​មុន​នេះ​ដែរ នៅ​មុន​ថ្ងៃ​នោះ Kim Sae Ron បាន​អាប់ដេត​រឿង Instagram របស់​នាង​ជាមួយ​នឹង​ការ​ថត​រូប Selfie ជាមួយ Kim Soo Hyun។ ទោះបីជារឿងនេះត្រូវបានលុបចោលយ៉ាងឆាប់រហ័សក៏ដោយ អ្នកនិយមលេងអ៉ិនធឺណែត បានថតអេក្រង់ យកមកបង្ហោះ និងការពិភាក្សាលើវេទិកាអនឡាញភ្លាមៗតែម្តង៕

ប្រភព៖ Allkpop

Kim Soo Hyun និង Kim Sae Ron
Kim Soo Hyun និង Kim Sae Ron
Kim Soo Hyun និង Kim Sae Ron
Kim Soo Hyun និង Kim Sae Ron

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]