កូរ៉េខាងត្បូង៖ កាលពីយប់ថ្ងៃទី២៤ខែមីនាកន្លងទៅនេះ មានដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយបានផ្ទុះឡើងថា តារាចម្រៀងស្រី Jihyo ជាមេក្រុម Twice មានទំនាក់ទំនងស្នេហាជាមួយនឹង កីឡាករ Yung Sung Bin ។

Jihyo និង Yung Sung Bin
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Sway បានបង្ហើបថា អ្នកទាំងពីរបានទាក់ទងគ្នាជាមួយ១ឆ្នាំមកហើយ ដោយស្គាល់គ្នាតាមមិត្តភក្តិណែនាំ និងជាអ្នកដែលចូលចិត្តហាត់ប្រាណដូចគ្នា។

Jihyo

មានរបាយការណ៍បន្តទៀតបានទម្លាយថា កន្លែងណាត់ចួបរបស់អ្នកទាំងពីរគឺនៅតំបន់ Seongdong-gu នាទីក្រុងសេអ៊ូល ដោយពួកគេស្នាក់នៅក្បែរគ្នាមិនលើសពី៥នាទីទៀតផង ដោយ Sung Bin ភាគច្រើនជាអ្នកមកផ្ទះរបស់ Jihyo។

 Yung Sung Bin

យ៉ាងណាមិញ ផលិតកម្ម JYP និងភ្នាក់ងារ​​​របស់កីឡាករប្រុសរូបនេះ បាននិយាយថានេះជាជីវិតផ្ទាល់​​​ខ្លួន​​​របស់ពួកគេ និងសុំឱ្យអ្នកគាំទ្រ​​​យល់ពី​​​រឿងនេះ៕

Jihyo និង Yung Sung Bin
Jihyo និង Yung Sung Bin
Jihyo និង Yung Sung Bin

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]