អាមេរិក៖ កាលពីថ្ងៃទី១៣ខែមីនាកន្លងទៅនេះ Tyla ដែលជាតារាចម្រៀងឈ្នះពាន Grammy បានបង្ហោះវីដេអូនាងនិង Lisa សមាជិកក្រុមចម្រៀងនារី BLACKPINK ស្ដាប់ចម្រៀងថ្មីរបស់នាងជាមួយគ្នា ដែលធ្វើឲ្យអ្នកគាំទ្រសង្ស័យថាអ្នកទាំងពីរអាចនឹង សហការលើបទចម្រៀងថ្មីរួមគ្នា។

Lisa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Tyla

ឥឡូវនេះ Tyla បានចេញមកនិយាយដោយផ្ទាល់ថា ពួកនាងទាំងពីរពិតជាបាននិយាយគ្នាពីរឿងសហការគ្នាចេញបទចម្រៀងជាមួយគ្នាពិតមែន ដោយកំពុងពិភាក្សាគ្នាបណ្ដើរៗ។

Tyla និង Lisa
Tyla និង Lisa

យ៉ាងណាមិញ Tyla បានបន្តថា ការចេញចម្រៀងជាមួយ Lisa អាចនឹងចួបឧបសគ្គខ្លះៗដោយសារតារាចម្រៀងស្រីសញ្ជាតិថៃរូបនេះមានកាលវិភាគមមាញឹកខ្លាំង។

គួរបញ្ជាក់ផងដែរថា Tyla ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ចង់សហការជាមួយនឹង BLACKPINK និងចូលចិត្តចង្វាក់របស់បទ "Kill This Love" ខ្លាំងណាស់៕

Lisa
Lisa
Tyla
Tyla

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]