ថៃ៖ ថ្មីៗនេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែល តារាសម្ដែង លោក Nadech បានចេញមុខបកស្រាយថា ពិធីមង្គលការរបស់ខ្លួនជាមួយនឹងគូស្នេហ៍ Yaya Urassaya ត្រូវពន្យារពេលដោយគ្មានកំណត់ ដែលធ្វើឲ្យមានការសង្ស័យ ពីទំនាក់ទំនងស្នេហាថានឹងបញ្ហានឹងគ្នាដែរឬយ៉ាងណា។
ប៉ុន្តែក្រោយពីរឿងបែបនេះ ស្រាប់តែមានឃ្លីបពី Instagram ពីអ្នកគាំទ្ររបស់តារាប្រុសស្រីមួយគូនេះ ដែលបង្ហាញពីរូបភាពពីព្រឹត្តិការណ៍កីឡាបាល់ទាត់របស់ប៉ុស្តិ៍លេខ៣ អំឡុងពេលដែល Yaya បានមកឈរអបអរសាទរ ហើយស្របពេលជាមួយនឹងគូស្នេហ៍ Nadech តារាស្រី Yaya បាននិយាយថា៖
ចំណែកលោក Nadech វិញបានលើកឡើងថា ខ្លួនបានធ្វើការច្រើននាពេលថ្មីៗនេះ និងកម្រមានឱកាសបានជួបគ្នា។ ដូច្នេះហើយ ក៏គ្មានការសង្ស័យអ្វីទេ ដែលនៅពេលនេះ Nadech កំពុងជាប់រវល់ការងារ រហូតពិធីមង្គលការ ត្រូវបានពន្យាពេល។ តែទោះជាយ៉ាងណា ពួកគេនៅតែត្រៀមខ្លួន ខណៈដែលហ្វេនៗនឹងរង់ចាំមើលពេលដែល Nadech និង Yaya កាន់ដៃគ្នាចូលរោងការ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]