កម្សាន្ត៖ កាលពីថ្មីៗនេះ Influencer ដ៏ល្បីល្បាញ កញ្ញា ពេជ្រ ពិសី បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងទៅលើរូបភាពប៉ុន្មានសន្លឹកដែលបង្ហោះទៅក្នុងផេក The Pich Pisey។ ជាមួយគ្នានេះ ក្នុងរូបភាពនោះ រូបនាងបានតុបតែងខ្លួននៅក្នុងសម្លៀកបំពាក់ជាតួអង្គ Spider Women ដែលជាវីរៈនារីពីងពាង។
អ្វីដែលធ្វើឲ្យមហាជនដាក់ការចាប់អារម្មណ៍នោះ គឺសម្រស់របស់ ពិសី ពិតជាស្រស់ស្អាតបែបធម្មជាតិ ស្បែកមុខរលោងស្រិល ស្បែកសភ្លឺថ្លា ហើយដែលពិសេសនោះ គឺ រាងស្អាតមែនទែន ពេលស្លៀកឈុតរឹងរាងបែបនេះទៅ ឃើញរាងស្រឡូនតែម្ដង។
មិនតែប៉ុណ្ណោះ បើក្រឡេកមើលអ្នកខមិនវិញ ម្នាក់ៗ មិនត្រឹមតែសរសើរទេ ថែមទាំងបង្ហាញការលង់ស្នេហ៍ទៅលើ ពេជ្រ ពិសី គ្រប់ៗគ្នា។ គួរបញ្ជាក់ផងដែរថា កញ្ញា ពេជ្រ ពិសី គឺជាអ្នកបង្កើតវេទិកាដ៏ល្បីល្បាញនៅក្នុងបណ្ដាញសង្គម ហើយនាងតែងតែបង្ហោះវីដេអូលើកទឹកចិត្ត ជួយជនក្រីក្រ និង វីដេអូដំណើរកម្សាន្ត និង ពាក់ព័ន្ធនឹងសម្រស់៕
ប្រភព៖ The Pich Pisey
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]