កម្សាន្ត៖ ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គម អ្នកដែលគាំទ្រតារា Kpop មានការចាប់អារម្មណ៍ទៅលើ Miyeon ដែលជាសមាជិកក្រុម (G)I-DLE ជាខ្លាំង ដោយមានអ្នកគាំទ្រម្នាក់ដែលមានសំណាងបានខលវីដេអូនៅក្នុងការឡាយ សំណេះសំណាលជាមួយរូបនាង ហើយបានសំណូមពររឿងមួយចេញពីចិត្ត។

Miyeon
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យអ្នកលេងបណ្ដាញអ៉ីនធើណែតចាប់អារម្មណ៍ជាងគេនោះ ត្រង់ចំណុចដែលហ្វេនម្នាក់នោះ បានអង្វរទៅកាន់ Miyeon ថា សូមមេត្តាកុំ Date (ទាក់ទង) ជាមួយបុរសដែលមានមុខអាក្រក់អី សុំអង្វរ។ ដោយហ្វេនម្នាក់នោះ បានសរសេរជាអក្សរកូរ៉េ ដាក់ឲ្យតារាស្រីរូបនេះអាន ហើយបានដល់អ្នកទស្សនាឃើញផងដែរ។

Miyeon

ក្រោយពីវីដេអូនេះត្រូវបានចែករំលែកហើយ​ ធ្វើឲ្យមនុស្សម្នារមានការគាំងយោបល់ជាខ្លាំង​ ហួសចិត្ត ហើយថែមទាំងអស់សំណើច ដែលអ្នកគាំទ្រហ៊ានបញ្ចេញមតិយោបល់ចំៗចេញពីចិត្តរបស់ពួកគេ ដែលបារម្ភខ្លាំង Miyeon បង្កើតទំនាក់ទំនងស្នេហាជាមួយបុរសដែលមានសម្រស់មិនស័កសមនឹងនាង៕

Miyeon

ប្រភព៖ G I-DLE 여자아이들 Cambodia Fanpage

Miyeon
Miyeon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]