កម្សាន្ត៖ ជាការពិតណាស់ ប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយថា យុវតី ជូរី ល្អហួស គឺជាម្ចាស់ជ័យលាភីនៃកម្មវិធីប្រឡងបវរកញ្ញាយុវតីតំណាងប្រទេសកម្ពុជា កាលពីចុងឆ្នាំ២០២៣ ហើយរូបនាងក៏ត្រៀមខ្លួនដើម្បីបន្ដទៅប្រកួតប្រជែងនៅលើឆាកអន្តរជាតិផងដែរ។
ជាពិសេស ថ្មីៗនេះ បវរកញ្ញា ល្អហួស ក៏បានបង្ហាញនូវឈុតតំណាងជាតិ ដែលមានឈ្មោះថា អធិរាជិនីហង្សាវតីស្រីកម្ពុជា សម្រាប់គ្រងនូវក្នុងថ្ងៃប្រកួតបវរកញ្ញាយុវតីលំដាប់ថ្នាក់អន្តរជាតិតំណាងឲ្យប្រទេសកម្ពុជាយើង។ អ្វីដែលធ្វើឲ្យមហាជនមានការស្ញើចសរសើរទៅកាន់ ល្អហួស នោះគឺ ការលះបង់របស់នាង ដោយគ្រងឈុតនេះបង្ហាញនូវភាពស្រស់ស្អាតក៏ពិតមែន ប៉ុន្ដែឈុតនេះ មិនស្រួលក្នុងការពាក់នោះទេ។
នៅក្នុងនោះ បើយើងក្រឡេកទៅមើលវីដេអូគឺបង្ហាញឲ្យឃើញពីការប្រឹងប្រែងរបស់ ល្អហួស ដែលទោះបីជាឈុតធ្ងន់ប៉ុណ្ណា ឈឺជើង ឈឺខ្លួនប៉ុណ្ណាក៏នាងនូវស៊ូទ្រាំដល់ថតចប់។ ហើយក្រោយពីថតរូបចប់ បវរកញ្ញារូបនេះ ក៏បង្ហូរទឹកភ្នែកក៏ព្រោះតែឈឺសប់ខ្លួន ដែលនេះបង្ហាញពីទឹកចិត្តតស៊ូ ប្រឹងប្រែង ដើម្បីគ្រងឈុតដ៏ស្រស់ស្អាតមួយនេះ ឡើងប្រកួតលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ។
សូមបងប្អូនចូលរួមគាំទ្រ ជូរី ល្អហួស ដែលជាបវរកញ្ញាយុវតីតំណាងប្រទេសកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ ដែលប្រារព្ធឡើងនៅប្រទេសថៃ ក្នុងពេលឆាប់ៗខាងមុខនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]