កូរ៉េខាងត្បូង៖ ថ្មីៗនេះ អ្នកតាមដានវិស័យសិល្បៈកម្សាន្តរបស់ប្រទេសកូរ៉េខាងត្បូង មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារាស្រី Kim Sae Ron បានបង្ហោះរូបភាពស្និទ្ធស្នាលជាមួយនឹង តារាសម្ដែងប្រុស Kim So Hyun ដែលធ្វើឲ្យមានការជជែកវែកញែកថាអ្នកទាំងពីរអាចមានទំនាក់ទំនងស្នេហាជាមួយគ្នា។
យ៉ាងណាមិញ ខាងភ្នាក់ងាររបស់ Kim So Hyun បានចេញមកច្រានចោលព័ត៌មាននេះដោយបាននិយាយថា រូបថតនេះបានថតនៅពេលអ្នកទាំងពីរធ្វើការក្រោមផលិតកម្មជាមួយគ្នា ហើយពួកគេពិតជាមិនដឹងមែនថា Sae Ron បង្ហោះរូបនេះក្នុងគោលបំណងអ្វី។
ស្រាប់តែនាថ្ងៃទី២៥ ខែមីនានេះ តារាសម្ដែងស្រីរូបនេះបានឆ្លើយស្រាយបំភ្លឺ ទៅអ្នកតាមដានទាំងអស់ថា៖
គួរបញ្ជាក់ផងដែរថា Kim Sae Ron ជាតារាសម្ដែងស្រីកំពុងធ្លាក់កូដដោយសារជាប់រឿងអាស្រូវបើកបរទាំងស្រវឹង និងកំពុងបំពេញការងារជាគ្រូបង្រៀនសម្ដែងដើម្បីរកប្រាក់ ខណៈដែល រឿងភាគដ៏ល្បីល្បាញ "Queen of Tears" របស់Kim So Hyun កំពុងចាក់ផ្សាយ និងទទួលបានការគាំទ្រខ្លាំង៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]