ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេក្នុងប្រទេសកម្ពុជា មានកិត្តិយសក្នុងការប្រកាសពីវត្តមានរបស់ខ្លួនជាលើកទីពីរក្នុងការចូលរួមជាដៃគូរឧបត្ថម្ភធំសម្រាប់ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី 2 ឆ្នាំ 2024 (STI Day 2024) ដែលរៀបចំដោយ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី 24-26 ខែមីនា នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ  ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី 2 នេះរៀបចំឡើងក្រោមប្រធានបទ “SMEs Go STI,”។ ព្រឹត្តិការណ៍នេះមានគោលបំណងរួមបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតទៅក្នុងប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SME) ដើម្បីបង្កើនប្រសិទ្ធភាព ការប្រកួតប្រជែងទីផ្សារ និងសមាហរណកម្មសកល ដែលត្រៀមនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ការអភិវឌ្ឍន៍ SME និងកំណើនបច្ចេកវិទ្យារបស់កម្ពុជា។

រូបភាព

ក្នុងនាមជាដៃគូរឧបត្ថម្ភធំសម្រាប់កម្មវិធីទាំងបីថ្ងៃនោះ ក្រុមហ៊ុន Smart នឹងមានស្តង់របស់ខ្លួនដើម្បីរៀបចំការធ្វើបទបង្ហាញពីផលិតផលមួយចំនួន រួមមាន ផលិតផលសម្រាប់អតិថិជនម្ចាស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងផលិតផលសម្រាប់អតិថិជនទូទៅ  ក្នុងនោះក៏មានដំណោះស្រាយនិងផលិតផលសុវត្ថិភាពឌីជីថលថ្មិៗ ដែលក្រុមហ៊ុន Smart មានសម្រាប់ផ្គត់ផ្គង់ និងផ្តល់សេវាកម្មផងដែរ។ អ្នកចូលរួមទស្សនានឹងមានឱកាសស្វែងយល់ពីឧបករណ៍ សេវាកម្ម និងដំណោះស្រាយទំនើបចុងក្រោយបំផុតរបស់ ក្រុមហ៊ុនSmart ដែលត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Smart លើកទឹកចិត្ត សាធាណជន ជាពិសេសយុវជន និងម្ចាស់សហគ្រាសធុនតូច​និងមធ្យម ឱ្យចូលរួមក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី 2 នេះអោយបានច្រើនកុះករដើម្បីស្វែងយល់ពីវឌ្ឍនភាពបច្ចេកវិទ្យា ការច្នៃប្រឌិតលើគ្រប់វិស័យឧស្សាហកម្ម ដើម្បីសម្របតាមតម្រូវការទីផ្សារ ក៏ដូចជាការលូតលាស់នៃបច្ចេកវិទ្យា ក្នុងគោលបំណងជំរុញឲ្យមានការរីកចម្រើនបន្ថែមទៀតលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីចូលរួមចំណែកដល់វឌ្ឍនភាព និងវិបុលភាពនៃការអភិវឌ្ឍរបស់កម្ពុជា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]