បាហាម៉ាស៖ Taylor Swift នៅតែបន្តចំណងស្នេហ៍ផ្អែមល្ហែមជាមួយគូស្នេហ៍ជាកីឡាករបាល់ឱបគឺលោក Travis Kelce ដោយថ្មីៗនេះ គេបានឃើញអ្នកទាំងពីរបានទៅកម្សាន្តជាមួយគ្នាជាលក្ខណៈផ្ទាល់ខ្លួន នៅឯឆ្នេរសមុទ្រមួយ ក្នុងប្រទេសបាហាម៉ាស។
អ្នកទាំងពីរដែលចាប់ផ្ដើមទាក់ទងគ្នាតាំងពីខែកញ្ញាឆ្នាំ២០២៣នោះ ត្រូវបានគេប្រទះឃើញបានបញ្ចេញសកម្មភាពយ៉ាងផ្អែមល្ហែមនៅឆ្នេរខ្សាច់ ដោយបានគេងជិតគ្នា ថើបគ្នា ដោយក្នុងនោះ Taylor បានស្លៀកឈុតហែលទឹកពណ៌លឿងយ៉ាងស្រស់ស្អាត ខណៈ Travis Kelce បញ្ចេញដើមទ្រូងផ្នែកខាងលើ ស្លៀកតែខោខ្លីពណ៌ផ្ទៃមេឃមួយ។
គួរបញ្ជាក់ផងដែរថា កន្លងមក Travis Kelce តែងតែបង្ហាញការលើកទឹកចិត្តដល់ Taylor ដោយបានទៅចូលរួមការប្រគុំតន្ត្រី The Eras Tour របស់នាង ខណៈដែល Taylor ក៏ធ្លាប់បានទៅលើកទឹកចិត្តគេដល់ទីលានប្រកួតផងដែរ៕
ប្រភព៖: dailymail
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]