ថៃ៖ កាលពីថ្មីៗកន្លងទៅនេះ តារាសម្ដែងប្រុសស្រីប្រចាំប៉ុស្ដិ៍លេខ៣ Mark Print និង Kimberley បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងការសម្ដែងចម្រៀងរួមគ្នាដ៏សែនផ្អែមល្ហែម។ ជាមួយគ្នានេះ Mark និង Kim បានសម្ដែងនៅក្នុងព្រឹត្តិការណ៍គម្រប់ខួបទី៥៤ឆ្នាំនៃប៉ុស្ដិ៍លេខ៣ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ។

Mark Print និង Kimberley
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះផងដែរ ប្រជុំទៅដោយតារាសម្ដែងតូចធំ ដែលស្ថិតនៅក្នុងទ្រនំផលិតកម្ម Channel 3 នេះ ដែលតួឯកធំៗ នឹងសម្ដែងចម្រៀង ច្រៀងរាំ ដើម្បីជាទស្សនិយភាពក្នុងការអបអរគម្រប់ខួបរបស់ប៉ុស្ដិ៍ទូរទស្សន៍នេះ។ ជាពិសេស ក្រឡេកមកមើលគូស្នេហ៍លំដាប់តួ​ឯក Mark Print និង Kimberley ក៏បានបង្ហើបនូវសំនៀងនិងច្រៀងរាំផងដែរ។

Mark Print និង Kimberley

អ្វីដែលធ្វើឲ្យអ្នកទស្សនាចំហមាត់ទៀតនោះគឺ ពួកគេបានថើបមាត់គ្នា នៅចុងបញ្ចប់នៃការច្រៀង ដែលសកម្មភាពដ៏ស្អិតរមួតមួយនេះ ធ្វើឲ្យកក្រើកបណ្ដាញសង្គមថៃ។ គួរបញ្ជាក់ផងដែរថា Mark Print និង Kimberley បានក្លាយជាប្ដីប្រពន្ធប្រពន្ធស្របច្បាប់នឹងគ្នាហើយ ដែលពួកគេបានរៀបការកាលពីប៉ុន្មានខែមុននេះ៕

Mark Print និង Kimberley 
Mark Print និង Kimberley 
Mark Print និង Kimberley 
Mark Print និង Kimberley 
Mark Print និង Kimberley 
Mark Print និង Kimberley 
Mark Print និង Kimberley 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]