កំពត៖ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ដែលឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តកំពត នឹងរៀបចំព្រឹត្តិការណ៍ «កំពតសង្ក្រាន្តឆ្នាំ២០២៤» រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងគោលបំណង សំដែងអំណរសាទរស្វាគមន៍ចំពោះការចូលមកដល់នៃឆ្នាំថ្មី សំដៅបង្កើននូវមនោសញ្ចេតនាគោរព ស្រឡាញ់ សាមគ្គីភាព សិទ្ធស្នាល និងទទួលបាននូវសព្ទសាធុការពរពីទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី តាមប្រពៃណីជាតិ និងដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកទស្សនាលេងកម្សាន្តខេត្តកំពត។

រដ្ឋបាលខេត្តនឹងរៀបចំកម្មវិធីកម្សាន្តជាច្រើនមានដូចជា៖ ការលេងល្បែង ប្រជាប្រិយ ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ការបាញ់ទឹករាំកម្សាន្ត(រង្វង់មូលទុរេន) ការបាញ់កាំជ្រួចជូន ទស្សនា (នៅមុខសាលាខេត្តកំពត) រួមនឹងការតុបតែងលម្អអគ្គិសនីបំភ្លឺតាមដងផ្លូវសាធារណៈសំខាន់ៗ និង រមណីយដ្ឋាននានាក្នុងខេត្តផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋភ្ញៀវជាតិ អន្តរជាតិ អញ្ជើញចូលរួមកម្សាន្តសប្បាយឲ្យបានច្រើន ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត

រូបភាព
រូបភាព
រូបភាព
សេចក្តីជូនដំណឹង 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]