អាមេរិក៖ ទោះមានវ័យខុសគ្នាមែន តែចំណងស្នេហ៍រវាង តារាបង្ហាញម៉ូត Gigi Hadid ជាមួយនឹងមិត្តប្រុសជាតារាស្ដែងអាយុ ៤៩ឆ្នាំ គឺលោក Bradley Cooper រឹតតែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញថាអ្នកទាំងពីរបានដើរកាន់ដៃគ្នាយ៉ាងស្និទ្ធស្នាលនៅតាមដងផ្លូវ បន្ទាប់ពីបានទៅមើលការសម្ដែងមួយនៅមហាស្រព Lunt- Fontanne នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។
ក្នុងនោះ Gigi បានពាក់អាវរងាស្បែកពីឈុតអាវនិងខោពណ៌គ្រីម ពាក់ពីក្នុងដោយអាវកាក់ពណ៌សមួយទៀត និងកាន់កាបូបស្បែក ស្របពេល Bradley បានពាក់អាវរងាស្បែក និងខោពណ៌អាចម៍សេះ ជាមួយកន្សែងបង់កពណ៌ត្នោត និងមួកចាក់ពណ៌ប្រផេះ ដែលទោះលោកកំពុងមមាញឹកនិយាយទូរស័ព្ទក្ដី តែលោកនៅតែងាកមកញញិមដាក់មិត្តស្រី ហើយកាន់ដៃនាងជាប់។
គួរបញ្ជាក់ថា Gigi Hadid និង Bradley Cooper ចាប់ផ្ដើមមានទំនាក់ទំនងគូស្នេហ៍តាំងពីខែតុលា ឆ្នាំ២០២៣ ដោយថ្មីៗនេះពួកគេទើបតែទទួលទានអាហារពេលល្ងាចជាមួយគ្នាទៀតផង៕
ប្រភព៖: etonline
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]