ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៤ – យុទ្ធនាការបង្ហោះគោមផ្កាយ របស់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា កំពុងបំភ្លឺទេសភាពទីក្រុងទូទាំងប្រទេស ជាមួយនឹងការដាក់បង្ហោះគោមរាងផ្កាយដ៏ធំអស្ចារ្យ ដែលជាផ្នែកនៃយុទ្ធនាការលើកកម្ពស់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងរំលេចនូវចំណងនៃក្តីស្រឡាញ់ក្នុងគ្រួសារផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង្កៀងគោម ​មាននិមិត្តរូបដ៏​ពិសេស​មួយ​ក្នុង​វប្បធម៌​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីខ្មែរ ដូចទៅនឹង​ការ​លេង​ល្បែង​ប្រជាប្រិយផ្សេងៗជាច្រើនទៀត ​ដូច​ជា ល្បែងលាក់កន្សែង ដណ្ដើម​ស្លឹកឈើ និង​ល្បែងទាញព្រ័ត្រ។ ជាធម្មតា ល្បែង​ទាំងនេះ​ត្រូវបានប្រជាពលរដ្ឋខ្មែរលេងកម្សាន្ត ​អម​ជាមួយ​នឹងការបំភ្លឺ​គោម​ដ៏​ចែងចាំងនាពេលរាត្រី ខណៈ​ដែលប្រជាជន​ខ្មែរ​មក​ជួបជុំ​គ្នា​ដើម្បី​គោរព​ដល់​បេតិកភណ្ឌ​វប្បធម៌​របស់​ខ្លួនតាម​រយៈ​ការ​បំភ្លឺ​គោម ដែលធ្វើឱ្យកម្មវិធីនេះកាន់តែសប្បាយ​រីករាយ​។ ចង្កៀងគោមនេះ ក៏ជានិមិត្តរូបនៃជ័យជំនះ កម្លាំង សាមគ្គីភាព និងភាពរុងរឿង។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គោមចម្រុះពណ៌នឹងបានបង្ហោះលម្អលើផ្ទៃមេឃនាពេលរាត្រី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការតស៊ូ ដែលជាប្រធានបទនៃយុទ្ធនាការរួមរបស់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា ដែលមានបំណងនាំយកមកនូវភាពអស្ចារ្យនៃការជួបជុំគ្នាឡើងវិញ លើកទឹកចិត្តដល់យុវជនខ្មែរជំនាន់ក្រោយរបស់កម្ពុជា ភ្ជាប់ទំនាក់ទំនងយ៉ាងពិតប្រាកដ និងរិតចំណងនៃក្តីស្រឡាញ់ជាមួយគ្រួសាររបស់ពួកគេបន្ថែមទៀត។

ដោយចង្កៀងគោមជានិមិត្តសញ្ញាដ៏ពិសេសក្នុងឱកាសឆ្នាំនេះ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បានដាក់បង្ហោះគោមដែលមានរាងដូចផ្កាយ នៅតាមទីតាំងសំខាន់ៗទូទាំងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។ ចង្កៀងគោមផ្កាយមានកម្ពស់ ៦ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ។ សាធារណជន​ទាំងអស់ ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ថត​រូប ឬ​ថត​​ Selfie ជាមួយ​នឹង​គោម​ដែលអាចយកទៅ​បង្ហោះនិង​បញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម ​ដើម្បី​មាន​ឱកាស​ឈ្នះ​ភេសជ្ជៈកូកា-កូឡា​។

យុទ្ធនាការនេះ ធ្វើឡើងដើម្បីបន្តពង្រឹងនិងរិតចំណងទំំនាក់ទំនងចែករំលែក និងបង្កើនបទពិសោធន៍ការងារនៅក្នុងក្រុមហ៊ុនកូកា-កូឡា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរតាមរយៈការទទួលទានអាហាររួមគ្នា។

លោក Leonardo Garcia អគ្គនាយកក្រុមហ៊ុន កូកា-កូឡា ប្រចាំនៅប្រទេសវៀតណាម និងកម្ពុជា បានមានប្រសាសន៍ថា៖ «បុណ្យចូលឆ្នាំខ្មែរ គឺជាពេលវេលាដ៏ពិសេសនៃឆ្នាំថ្មី ហើយជាពេលវេលាមួយដែលគួរត្រូវបានរំលេច និងលើកកម្ពស់ចំណងទំនាក់ទំនង។ យុទ្ធនាការឆ្នាំនេះ ធ្វើឡើងដើម្បីជំរុញចំណងទំនាក់ទំនងរួមក្នុងគ្រួសារ ទោះបីជាពួកគេប្រារព្ធពិធីនេះខុសៗគ្នាពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ។ ចង្កៀងគោមផ្កាយទាំងនេះ រំលឹកយើងទាំងអស់គ្នាថា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺជាពេលវេលាដ៏ពិសេស ដែលក្រុមគ្រួសារគួរតែបានជួបជុំគ្នា ជាពិសេសការទទួលទានអាហាររួមគ្នា។ នៅក្រុមហ៊ុនកូកា-កូឡា យើងចង់ក្លាយជាផ្នែកមួយនៃឱកាសដ៏ពិសេសឆ្នាំនេះតាមរយៈភេសជ្ជៈកូកា-កូឡា។

អ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា រាជនី, សេង ហួរ, សាលីនដា និង ហេង វាសនា ដែលល្បីខាងរក្សាចំណងទំនាក់ទំនងជាមួយគ្រួសារ និងមានអ្នកតាមដានរាប់សែននាក់ បានបង្កើតមាតិកាអប់រំជាបន្តបន្ទាប់និយាយអំពីទំនាក់ទំនងរវាងម្តាយ និងគ្រួសាររបស់ពួកគេ។

ដៃគូរបស់ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា និងជាតារារ៉េបដ៏ល្បី លោក វណ្ណដា ក៏នឹងចូលរួមក្នុងយុទ្ធនាការនេះផងដែរ។

យុទ្ធនាការបង្កើតចំណងទំនាក់ទំនងក្នុងគ្រួសាររបស់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា ក៏ដើម្បីជំរុញទំនាក់ទំនង រវាងអ្នកនិងគ្រួសារដែលមិនមានឱកាសបានជួបជុំគ្នានារដូវចូលឆ្នាំខ្មែរនេះផងដែរ។ កូកា-កូឡា ខេមបូឌា យល់ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ​នឹង​មិនមានឱកាស​បានជួបជុំចូល​ឆ្នាំ​ខ្មែរ​នៅ​​ផ្ទះជាមួយគ្នានោះទេ។ ទោះបីជាយ៉ាង​ណា​ក៏​ដោយ កូកា-កូឡា ខេមបូឌា ​ចង់​ឱ្យ​យុទ្ធនាការមួយនេះរិត​ចំណងទំនាក់ទំនងក្នុង​គ្រួសារ ក៏សម្រាប់អ្នកដែលមិនបានជួបជុំគ្រួសារផ្ទាល់​ផង​ដែរ។

ចង្គៀងគោម​រាង​ផ្កាយ​របស់​ កូកា-កូឡា​ ​ខេមបូឌា អាច​ឃើញ​នៅ​ទីតាំង​សំខាន់ៗ​ជុំវិញ​ប្រទេស​កម្ពុជា ហើយចង្កៀង​គោម​ដែល​មាន​រូប​តំណាង​ក៏​លេច​ឡើង​នៅ​លើ​កំប៉ុង​កូកា-កូឡា និង​សំបក​វេច​ខ្ចប់​ផង​ដែរ។

--

ការណែនាំអំពីក្រុមហ៊ុន Coca-Cola

ក្រុម​ហ៊ុន​ Coca Cola (NYSE: KO) គឺ​ជា​ក្រុម​ហ៊ុន​ភេ​សជ្ជៈ​មួយ​ដែល​មាន​ផលិត​ផល​លក់​នៅ​ជាង​ ២០០ ប្រ​ទេស​​និង​តំ​បន់​។ ទិស​ដៅ​របស់​ក្រុម​ហ៊ុន​យើង​ខ្ញុំ​គឺ ផ្ដល់ភាពស្រស់ស្រាយដល់ពិភពលោក និងបង្កើតការផ្លាស់ប្ដូរជាវិជ្ជមាន​។ យើង​ខ្ញុំ​លក់ម៉ាកផលិតផល(brand)​និងប្រភេទភេសជ្ជៈដែល​មាន​តម្លៃ​រាប់ពាន់ ​ជាច្រើនទូទាំងពិភពលោក។ ម៉ាកផលិតផលប្រភេទភេ​សជ្ជៈ​មានជាតិ​ហ្គាស​ របស់​យើង​ខ្ញុំ​រួម​មាន​ Coca-Cola, Sprite និង​ Fanta។ ម៉ាកផលិតផលប្រភេទទឹក កីឡា​ កា​ហ្វេ​ និងតែ របស់​យើង​ខ្ញុំ​រួម​មានDasani​ smartwater  vitaminwater, Topo Chico, BODYARMOR, Powerade, Costa, Georgia, Gold Peak និងAyataka។​ ម៉ាកផលិតផលប្រភេទ​ទឹក​ផ្លែ​ឈើ​ ទឹក​ដោះ​គោ​ និង​​ភេ​សជ្ជៈ​ដែលប្រើវត្ថុធាតុដើមពីរុក្ខជាតិ​របស់​យើង​ខ្ញុំ​រួម​មាន​Minute Maid, Simply, innocent, Del Valle, fairlife និងAdeS។​ យើង​​តែងតែ​អភិវឌ្ឍភេសជ្ជៈរបស់យើងឲ្យកាន់តែប្រសើរឡើង​ ដោយធ្វើ​ការ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ភេ​សជ្ជៈ ​និងការនាំយក​ផលិត​ផល​ថ្មី​ៗមកជូនអតិថិជន​។ យើង​តែងខិតខំគិតពីការផ្តល់នូវវិជ្ជមាន ដល់ជីវិតមនុស្ស​ សហ​គមន៍​ និងភពផែនដី តាមរយៈ​ការផ្តល់ជូនសហគមន៍វិញនូវទឹកដែលយើងបានប្រើប្រាស់​ ការកែច្នៃសំបកវេច​ខ្ចប់ឡើងវិញ​ ការទិញវត្ថុធាតុដើមប្រកបដោយចីរភាព ​និង​ការកាត់​បន្ថយការបញ្ចេញសារធាតុកាបូន តាមរយៈគោលតម្លៃរបស់យើង​។ បើបូកបញ្ចូលជាមួយនឹងក្រុមហ៊ុន​ដៃ​គូ​ផលិតភេសជ្ជៈរបស់យើង​ យើងមាន​បុគ្គលិក​ជាង​ ៧ សែននាក់​ ជាហេតុជួយដល់សេដ្ឋកិច្ចពិភពលោកតាមរយៈការផ្តល់​ឱ​កាស​ការងារ​សម្រាប់ប្រជាពលរដ្ឋនៅ​មូល​ដ្ឋាន​។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.coca-colacompany.com ​និង​តាមដាន​យើង​ខ្ញុំ​នៅ​លើ Instagram, Facebook ​និង​LinkedIn។​

--

អំពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ជាក្រុមហ៊ុនផលិតនិងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រោងចក្រដ៏ទំនើបរបស់យើង (សម្ពោធដាក់ឱ្យដំណើរការក្នុងឆ្នាំ2016) មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាតំបន់សេដ្ឋកិច្ចឈានមុខគេមួយនៅរាជធានីភ្នំពេញ។ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ 100% របស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា ដែលជាក្រុមហ៊ុនដៃគូផលិតនិងចែកចាយកូកា-កូឡាធំបំផុតលំដាប់ទី5លើពិភពលោកផ្អែកលើបរិមាណ នៃក្រុមហ៊ុន The Coca-Cola Company ដោយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុន The Coca-Cola Company នៅកម្ពុជា វៀតណាម ចិនដីគោក និងប៉ែកខាងលិចនៃសហរដ្ឋអាមេរិក។ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ផលិតភេសជ្ជៈចំនួន 18 មុខ មាន 10 ម៉ាកផលិតផល (10 Brands)៖ កូកា-កូឡា ស្រ្ពៃ ហ្វាន់តា ស្វេប ដាសានី ហ្វ្យូសធី អាឃ្វ័ររៀស ថាំស៍អាប់ឆាច សាំម៉ូរ៉ៃ ព្រីឌេតទ័រ (Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius, Thums Up Charged, Samurai, Predator) ដែលក្នុងនោះចែកចេញជា6ប្រភេទ រួមមាន ភេសជ្ជៈមានជាតិហ្គាស (Sparkling) តែ (Tea) ភេសជ្ជៈប៉ូវកំលាំង (Energy Drinks) ទឹក(Water) ភេសជ្ជៈបំពេញជាតិទឹក (Isotonic) និងភេសជ្ជៈជំនួយរាងកាយនិងស្មារតី (Invigorating) ដែលកំពុងផ្គត់ផ្គង់ដល់អតិថិជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ កូកា-កូឡាកម្ពុជា មានបុគ្គលិកប្រមាណជាង 830នាក់ កំពុងបំពេញការងារដោយផ្ទាល់ និងប្រមាណជាង 8,000នាក់ទៀតបំពេញការងារដោយប្រយោល នៅទូទាំងប្រទេស។ ក្រុមហ៊ុនពិតជាមានមោទនភាព ដែលមានបុគ្គលិកជាជនជាតិខ្មែរលើសពី 99.7% ដែលក្នុងនោះ ស្ត្រីជាង ៦0% ហើយស្ត្រីកាន់តួនាទីក្នុងគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនមានរហូតដល់ទៅ37% ។ ក្រុមហ៊ុនប្តេជ្ញានឹងលើកកម្ពស់ស្ត្រី ដើម្បីសម្រេចឱ្យបានចំនួនបុគ្គលិកជាស្ត្រី 50% នៅត្រឹមឆ្នាំ 2030។ រាល់សកម្មភាពរបស់ក្រុមហ៊ុនតែងតែផ្សារភ្ជាប់ជាមួយគោលដៅចីរភាពជានិច្ច។ នៅឆ្នាំ 2030 យើងមានគោលដៅប្រមូលកែច្នៃដបប្លាស្ទិក ឬកំប៉ុងឱ្យបាន 100% ស្មើនឹងចំនួនសំបកវេចខ្ចប់ផលិតផលដែលបានលក់ចេញ និងប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញឱ្យបាន 50% នៃសំបកវេចខ្ចប់ផលិតផលរបស់យើង។ យើងប្តេជ្ញារក្សាភាពស្រស់បំព្រងនៃធម្មជាតិ និងផ្តល់ជូនសហគមន៍វិញនូវទឹកដែលយើងបានប្រើប្រាស់ក្នុងភេសជ្ជៈ និងក្នុងច្រវ៉ាក់ផលិតកម្ម។ យើងកំពុងបំពេញបេសកកម្មផ្តល់ និងរក្សាធនធានទឹក នៅគ្រប់ទីកន្លែងដែលយើងធ្វើអាជីវកម្ម ពោលគឺទីតាំងផលិតធាតុផ្សំ និងទីតាំងទាំងឡាយណាដែលជាផ្នែកពាក់ព័ន្ធនៃអាជីវកម្មរបស់យើង។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.cbcl.com.kh ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ Cambodia Beverage Company Ltd។

សម្រាប់ព័ត៌មានបន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៉ីមែល [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]