កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោកដែលមានអ្នកទស្សនារាប់លាននាក់ BEAT THE BEST ដែលផលិតដោយទូរទស្សន៍ ហង្សមាស HDTV បានចាក់ផ្សាយរដូវកាលទី២ ជាផ្លូវការហើយ នូវរៀងរាល់ថ្ងៃសៅរ៍ម៉ោង 8យប់។ ជាមួយនឹងវត្តមានកំពូលគណៈកម្មការដ៏មានប្រជាប្រិយភាពទាំង ៤រូប ដែលបានបង្ហាញខ្លួនយ៉ាងលេចធ្លោមកជ្រើសរើសកាត់សេចក្តីដល់បេក្ខជន ដែលសុទ្ធតែល្អៗសំឡេងពីរោះប្លែកៗជាច្រើននាក់។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងវគ្គ BEAT THE JUDGE សប្តាហ៍ទី4នេះ ទាំងគណៈកម្មការ ទាំងអ្នកទស្សនាបានភ្ញាក់ផ្អើលជាខ្លាំងនូវវត្តមាន របស់បេក្ខនារី លីន សោម៉ា ដែលធ្លាប់ត្រូវបានស្គាល់ពីទឹកដមនិងសមត្ថភាពដ៏ខ្លាំងរបស់បេក្ខនារីម្នាក់នេះ។

រូបភាព

បេក្ខនារី លីន សោម៉ា បានបញ្ជាក់ពីការតាំងចិត្តនិងកម្លាំងជម្រុញពីអ្នកជុំវិញខ្លួនទើបនាងដាច់ចិត្តមកប្រកួតនៅទីនេះ។ ជាក់ស្តែងនៅតែមិនខុសការស្មាន បេក្ខនារី​ លីន សោម៉ា មិនត្រឹមតែនៅតែខ្លាំងទេ តែរឹតតែបានដុសខាត់សមត្ថភាពសំឡេងបានយ៉ាងល្អរហូតគណៈកម្មការទាំង៤សរសើរមិនដាច់ពីមាត់។

រូបភាព

ទៀតសោត នៅលើវីដេអូឃ្លីបប្រឡងរបស់ សោម៉ា ក៏មានការចែករំលែកនិងចំនួនទស្សនាយ់ាងច្រើនលើសលុបជាមួយនិងការសាទរចំពោះការវិលត្រលប់ក្នុងការប្រកួតប្រជែង។

រូបភាព

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best រដូវកាលទី2 ដែលទទួលបានការឧបត្ថម្ភផ្តាច់មុខពីស្រាបៀរ GANZBERG មានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8យប់ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]