ថៃ៖ Lisa គឺមិនត្រឹមតែជាតារាចម្រៀង ពូកែទាំងច្រៀងនិងរាំដ៏មានទេពកោសល្យ ក្នុងក្រុមចម្រៀងនារី BLACKPINK ទេតែពេលនេះនាងក៏ជាម្ចាស់ផលិតកម្ម LLOUD ផងដែរ ហើយបន្ទាប់ពីចែកផ្លូវជាមួយ YG Entertainment រួចមក គេតែងតែឃើញនាងឧស្សាហ៍បង្ហាញមុខនៅក្នុងកម្មវិធីនានា។
ជាក់ស្ដែង កាលពីថ្ងៃទី២៦ខែមីនាកន្លងទៅនេះ គេបានប្រទះឃើញថា Lisa បានទៅទស្សនាការប្រកួតបាល់ទាត់ នៅវគ្គជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០២៦ នៅតំបន់អាស៊ី រវាង ថៃ និងកូរ៉េខាងត្បូង ដែលធ្វើឡើងនៅពហុកីឡដ្ឋាន Rajamangala ។
ក្នុងនោះ Lisa បានលើកក្រណាត់គាំទ្រការប្រកួតទាំង ថៃនិង កូរ៉េខាងត្បូង អមជាមួយនឹងមិត្តៗរបស់នាង ដោយគេឃើញថានាងបានជជែកពីការប្រកួតនិងទស្សនាយ៉ាងជក់ចិត្តដិតអារម្មណ៍។
គេសង្កេតឃើញថា Lisa មិនបានតុបតែងមុខនោះឡើយនិងទម្លាក់សក់ខ្លីរបស់នាងមកធម្មតាព្រមទាំងស្លៀក ខោខោប៊យពណ៌ប្រផេះនិងអាវពណ៌ស មើលទៅសាមញ្ញតែស្រស់ស្អាត៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]