កូរ៉េខាងត្បូង៖ កាលពីយប់ឈានចូលថ្ងៃទី២៧ខែមីនានេះ មានដំណឹងគួរឲ្យរន្ធត់និងភ្ញាក់ផ្អើលមួយបានកើតឡើង ដោយអតីតសមាជិកក្រុម T-ARA គឺ Ahreum បានប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង។

Ahreum
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្លាមៗបន្ទាប់ពីនោះ Ahreum ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នេះបើយោងតាមសារព័ត៌មាន Osen ខណៈដែលកាលពីពេលថ្មីៗមកនេះ នាងក៏បានរូបភាពក៏ដូចជាភ័ស្តុតាងថានាងត្រូវបានអតីតស្វាមីប្រើអំពើហិង្សាមកលើរាងកាយផងដែរទើបឈានដល់ការលែងលះគ្នាបែបនេះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ខែមីនាកន្លងទៅ Ahreum បានបង្ហោះសារមួយថា "លាហើយ" នៅលើបណ្ដាញសង្គម Instagram របស់នាង ដែលធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភ ហើយគ្រួសារក៏ព្យាយាមទាក់ទងទៅនាង រហូតដល់ព្រឹកថ្ងៃទី២៧នេះ គេក៏បានរកឃើញថានាងប៉ុនប៉ងធ្វើអត្តឃាតតែម្ដង៕  

Ahreum
Ahreum
Ahreum

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]