ថៃ៖ បន្ទាប់ពី តារាសម្ដែងប្រុស លោក Nadech បានប្រកាសពន្យារពិធីមង្គលការដោយគ្មានការកំណត់ ដោយសារតែមានភាពមមាញឹកនឹងការងារច្រើន រហូតមិនមានពេលរៀបចំកម្មវិធី បានធ្វើឲ្យហ្វេនៗមិនអស់ចិត្ត និងបានសង្ស័យ រហូតមានមួយផ្នែកបានលើកឡើងក៏ដូចជាបានចោទសួរថាតើ គូស្នេហ៍អ្នកទាំងពីររវាងលោក Nadech និង Yaya នឹងមានបញ្ហាឬយ៉ាងណា។
យ៉ាងណាមិញ ថ្មីៗនេះ តារាសម្ដែងស្រី Yaya បានចេញមុខបកស្រាយពីបញ្ហា ដោយបានលើកឡើងថា លោក Nadech ដែលជាគូស្នេហ៍ មានការងារច្រើន មានរឿងភាគ រឿងភាពយន្ត។ ជាពិសេស តារាស្រី Yaya នៅតែបញ្ជាក់ថា អ្នកទាំងពីរពិតជាមិនមានបញ្ហា ឬឈ្លោះប្រកែកគ្នាឡើយ។
ហើយរឿងរៀបការ ពួកគេនៅមិនទាន់មានកាលបរិច្ឆេទច្បាស់លាស់ និងមិនទាន់មានគម្រោងនោះទេ ហើយក៏មិនបានប្រញាប់ប្រញាល់នោះឡើយ ប៉ុន្តែនាងបានបញ្ជាក់ថា នឹងរៀបការយ៉ាងពិតប្រាកដ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]