កូរ៉េខាងត្បូង៖ Lisa មិនត្រឹមតែជាតារាចម្រៀង និងអ្នករាំដ៏មានទេពកោសល្យម្នាក់ទេ តែនាងក៏ត្រូវបានគេចាត់ទុកថាជា បុគ្គលដ៏មានឥទ្ធិពលម្នាក់ ក្នុងវិស័យតន្ត្រីផងដែរ ដោយជារឿយៗនាងតែងតែទទួលបានការចាប់អារម្មណ៍ខ្លាំង។

 Lisa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ Lisa បានធ្វើឲ្យអ្នកគាំទ្រស្ញើចនឹងសភាពផ្ទះប្រណីតនិងឡាន របស់នាង បន្ទាប់ពីបានបង្ហាញរបស់ទាំងពីនេះ នៅក្នុង Vlog មួយ។

ក្នុងនោះយើងឃើញថាផ្ទះរបស់ Lisa មានសភាពធំទូលាយ និងមិនប្រើពណ៌រញ៉េរញ៉ៃនោះទេគឺ ពណ៌សលាត ដែលមានទូធំមួយសម្រាប់តាំងអាល់ប៊ុម ទស្សនាវដ្ដី ក៏ដូចជាសៀវភៅរូបថតរបស់នាងនិង BLACKPINK ជាដើម ដោយបន្ទប់គេងនៅ​​ជាន់​​ខាងលើ។

ងាកមកមើលឡានទំនើបរបស់នាងវិញគឺជាឡានប្រភេទ Mercedes-Benz ស៊េរី G-Class តែមិនមែន G-Class ធម្មតានោះទេគឺវាផលិតឡើងមានចំនួនកំំណត់សម្រាប់តែនាងប៉ុណ្ណោះ ដែលឡាននេះមានពណ៌ស ជាឡានធំនិងខ្ពស់ មើលទៅពិតជាស្រស់ស្អាតនិងស៊ីវិល័យ៕  

 Lisa
 Lisa
ទិដ្ឋភាព​​ក្នុងផ្ទះ​​​របស់ Lisa
ទិដ្ឋភាព​​ក្នុងផ្ទះ​​​របស់ Lisa
ទិដ្ឋភាព​​ក្នុងផ្ទះ​​​របស់ Lisa
ឡានរបស់ Lisa
ឡានរបស់ Lisa
វីដេអូ

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]