បរទេស៖ ថ្មីៗនេះ តារាសម្ដែងប្រុស លោក Leonardo DiCaprio បានបង្ហាញពីសកម្មភាពដ៏គួរឲ្យចាប់អារម្មណ៍ ពេលបានចែករំលែកនំ ជាមួយនឹងគូស្នេហ៍ ដែលជាតារាម៉ូដែលវ័យ ២៥ ឆ្នាំ Vittoria Ceretti ពេលកំពុងទទួលទានអាហារថ្ងៃត្រង់ នៅភោជនីយដ្ឋានមួយ កន្លែងក្នុងទីក្រុង Los Angeles កាលពីថ្ងៃទី ២៦ ខែមីនាកន្លងទៅ។

Leonardo DiCaprio
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាប្រុសវ័យ ៤៩ ឆ្នាំរូបនេះ និងមិត្តស្រីរបស់ខ្លួន ត្រូវបានគេឃើញ ចេះមកកម្សាន្តជាមួយគ្នាយ៉ាងរីករាយ ជាមួយនឹងអាហារថ្ងៃត្រង់ដ៏សាមញ្ញមួយ នៅភោជនីយដ្ឋានម៉ិកស៊ិក ខណៈដែលអ្នក​ទាំង​ពីរ​ បានអង្គុយ​នៅ​ខាង​ក្រៅ​ជាមួយ​មិត្ត​ភក្តិ។ ជាពិសេស Leonardo DiCaprio បានញ៉ាំនំ Burrito យ៉ាងជក់ចិត្ត ហើយក៏បានចែករំលែកជាមួយគូស្នេហ៍របស់ខ្លួន ។

Leonardo DiCaprio និងគូស្នេហ៍

យ៉ាងណាមិញ ក្រៅពីនេះ តារា​ហូលីវូដ​រូប​នេះ​ ក៏ទាញយកចំណាប់អារម្មណ៍ ជាមួយនឹងការស្លៀកពាក់​បែបធម្មតារបស់លោក ​ជាមួយ​អាវយឺត​ពណ៌​ស ខោ​ខ្លី​ និង​ស្បែកជើង​ប៉ាតា ខណៈទន្ទឹមនឹងនោះ Vittoria Ceretti មើលទៅមានភាព ឆើតឆាយ ជាមួយនឹងឈុតអាវយឺត ខោខូវប៊យ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio និងគូស្នេហ៍
Leonardo DiCaprio និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]