កម្សាន្ត៖ Jisoo គឺជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK ដ៏មានឥទ្ធិពល ហើយនាងមិនត្រឹមតែពូកែខាងផ្នែករាំនិងច្រៀងទេ តែក៏ចាត់ទុកជាតារាស្រីដែលមានសម្រស់ស្រស់ស្អាតបែបអភិជន បែបព្រះនាងផងដែរ ព្រោះផ្ទៃមុខនិងស្នាមញញិមរបស់នាងពិតជាស្រទន់ខ្លាំងណាស់។
ឥឡូវនេះ អ្នកគាំទ្របាននាំគ្នាសរសើរសម្រស់របស់ Jisoo ភ្លូកទឹកភ្លូកដីក្រោយបានឃើញ វីដេអូដែលនាងបានថតផ្សាយឲ្យ ម៉ាកយីហោគ្រឿងអលង្ការ Cartier ដែលមានការចូលរួមសម្ដែងពីតារាចម្រៀងប្រុស Jackson Wang , Paul Mescal និង Yara Shahidi ផងដែរ។
វីដេអូផ្សព្វផ្សាយនេះបានថតនៅលើវាលខ្សាច់ល្វឹងល្វើយហើយ Jisoo បានស្លៀករ៉ូបពណ៌សយ៉ាងស្រស់ស្អាត និងទម្លាក់សក់ខ្មៅរបស់នាងឲ្យប្រះពេញខ្នងដោយពាក់ ជាមួយនឹងម៉ូតគ្រឿងអលង្ការថ្មីរបស់ Cartier ហើយតាមរយៈរូបភាពដែលគេថតបានពីវីដេអូនេះគឺមើលទៅ Jisoo ពិតជាស្រស់ស្អាតឡើងដូចព្រះនាង៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]