កូរ៉េខាងត្បូង៖ ជឿជាក់ថាអ្នកតាមដានវិស័យភាពយន្តកូរ៉េ K-Drama ប្រាកដជាបានស្គាល់តារាសម្ដែងប្រុសអាយុរាងជ្រេគឺ Lee Dong Wook ដែលឆ្នាំនេះលោកមានអាយុ៤២ឆ្នាំហើយ តែរូបរាងរបស់លោកនៅតែសង្ហា និងមើលទៅមិនចេះចាស់សោះ។
ឆ្លងកាត់ការសម្ដែងអស់ជាច្រើនឆ្នាំមកនេះ តារាសម្ដែងប្រុសរូបនេះ នៅតែទទួលបានប្រជាប្រិយភាពនិងការគាំទ្រពីទស្សនិកជន ហើយថ្មីៗនេះ Dong Wook ក៏បានលេចមុខនៅលើគម្របទស្សនាវដ្ដី Vogue Man Hong Kong ផងដែរ។
នៅក្នុងរូបភាពដែលលោកបានថតនោះ គេមើលឃើញថាសម្រស់របស់លោក Lee Dong Wook នៅតែច្រឡំនឹងក្មេងៗ ព្រោះគ្មានផ្នែកត្រង់ណាដែលបញ្ជាក់ថាអាយុខ្ទង់៤០សោះ ដោយលោកបានបង្ហាញសាច់ដុំកង់ៗ និងកាយសម្បទាមាំមួនខ្លាំង៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]