កូរ៉េខាងត្បូង៖ ជាការពិតណាស់ តារា Kpop ត្រូវបានគេដឹងថា នៅពេលដែលចេញអាល់ប៊ុមចម្រៀងថ្មីម្ដងៗ តែងតែមានអ្នកគាំទ្រនាំគ្នាទិញអាល់ប៊ុមរាប់ម៉ឺនរាប់ពាន់ដុំ។ ដោយឡែក តារាចម្រៀង Kpop រូបនេះ បែរជាបង្កើតប្រវត្តិសាស្ត្រថ្មី ដោយលក់អាល់ប៊ុមបានតិចជាងគេក្នុងប្រវត្តិសាស្ត្រ។

Hello Gloom 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឲ្យដឹងថា តារាប្រុស Ungjae ដែលគេស្គាល់ថា Hello Gloom បានចេញអាល់ប៊ុមចម្រៀងថ្មីកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ ហើយសរុបមកដល់ថ្ងៃនេះ អាល់ប៊ុមចម្រៀងរបស់លោក លក់បានត្រឹមតែ៩ដុំប៉ុណ្នោះ ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។

Hello Gloom 

ផ្ទុយទៅវិញ Hello Gloom មិនបានអៀនខ្មាស់នឹងការដែលខ្លួនលក់អាល់ប៊ុមបានតិចនោះទេ លោកថែមទាំងបានបង្ហោះសារនៅក្នុង X(Twitter) អរគុណទៅដល់អ្នកគាំទ្ររបស់លោក ដែលបានជួយទិញ បើទោះបីជាលក់បានមិនដល់១០ដុំក៏ដោយ​​ ដោយក្នុងនោះលោកបានសរសេរសារថា៖

Hello Gloom
Hello Gloom 

តាមរយៈការបង្ហោះសារអគុណដោយគ្មានភាពអៀនខ្មាស់បែបនេះ បានធ្វើឲ្យមហាជនជាច្រើនរំជួលចិត្ត និង កោតសរសើរទៅដល់អត្តចរិតដ៏វិជ្ជមានរបស់ Hello Gloom ជាខ្លាំង ហើយពួកគេក៏នាំគ្នាចូលទៅស្ដាប់ចម្រៀងរបស់លោក ហើយសរសើរថាពិរោះមិនដាច់ពីមាត់៕

Hello Gloom 
Hello Gloom 
Hello Gloom 
MAMACITA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]