កម្សាន្ត៖ ជាការពិតណាស់ ថ្ងៃមង្គលការរបស់គូស្នេហ៍តារា Influencer ដ៏ល្បីល្បាញ គឺលោក ហេង វិសាល និង ជា ស្រីនា បានប្រារព្ធឡើងយ៉ាងអធិកអធម ដែលត្រូវបានចាប់ផ្ដើមកាលពីម្សិលមិញ ដែលត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ហើយបន្ដមកដល់ថ្ងៃទី២៨នេះ។
ជាពិសេស មហាជននាំគ្នាចាប់អារម្មណ៍ជាខ្លាំងនៅក្នុងពិធីត្រង់កន្លែង បង្ហាញជំនូន និង បណ្ណាការ ដែលឃើញមានលុយដុល្លារទាំងដុំកូរលើគ្នា ដាក់ជើងពាន ធ្វើឲ្យមហាជនអ្នកដែលលេងបណ្ដាញសង្គមនាំគ្នាទាយចំនួនទឹកលុយថា តើបណ្ណាការស្រីនាមានប៉ុន្មានម៉ឺនដុល្លារ។
ជាមួយគ្នានេះ អ្នកខ្លះក៏បានទាយថា២០ម៉ឺនដុល្លារ អ្នកខ្លះក៏ថា ៣០ ឬ៥០ម៉ឺនដុល្លារឯណ្នោះ រហូតដល់មានការខមិនឆ្លើយឆ្លងរឿងចំនួនទឹកប្រាក់បណ្ណាការនេះ ពេញក្នុងសង្គមហ្វេសប៊ុកតែម្ដង។ ដោយឡែក គេមិនទាន់ដឹងច្បាស់នៅឡើយទេថា ចំនួនបណ្ណាការរបស់ កូនក្រមុំ ស្រីនា ទទួលបានប៉ុន្មានម៉ឺនដុល្លារនោះទេ ដឹងត្រឹមតែច្រើន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]