កម្សាន្ត៖ Lisa គឺជាតារាចម្រៀងម្នាក់ដ៏មានទេពកោសល្យនិងពូកែបញ្ចេញក្បាច់រាំដ៏រស់រវើក ដែលទោះនាងស្ងាត់សកម្មភាពជាមួយក្រុមចម្រៀង BLACKPINK មែន តែការងារនាងនៅតែមមាញឹកជាហូរហែ។

Lisa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ Lisa ក៏បានបើកក្រុមហ៊ុនថ្មីឈ្មោះ LLOUD ដើម្បីត្រៀមបើកទំព័រថ្មីរបស់នាងនៅលើវិថីសិល្បៈ ក្រោយចាកចេញពី YG ហើយនាងក៏បានបង្កើតទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាមួយនឹងអ្នកគាំទ្រផងដែរ។ ជាក់ស្ដែង ក្នុងថ្ងៃខួបកំណើតអាយុ២៧ឆ្នាំរបស់នាង គឺថ្ងៃទី២៧ខែមីនាកន្លងទៅ Lisa បានបង្ហើបថានាងចង់សហការចេញបទចម្រៀងជាមួយតារាពីររូបគឺ Rosalia និង Tyla ។

 Rosalia
Tyla 

Lisa បានចេញមកកោតសរសើរតារាចម្រៀងអេស្ប៉ាញ និងអាហ្វ្រិកខាងត្បូង ទាំងពីររូបនេះថាពួកគេពិតជាមានទេពកោសល្យណាស់។ គួរបញ្ជាក់ផងដែរថា Tyla ទើបតែបានបង្ហោះវីដេអូឲ្យ Lisa ស្ដាប់បទចម្រៀងថ្មីរបស់នាងទៀតផង ដែលធ្វើឲ្យមានការសង្ស័យថាតារាទាំងពីរដួង នឹងត្រៀមចេញចម្រៀងជាមួយគ្នា៕  

Lisa
Lisa
 Lisa ឆ្លើយសំណួរ
 Lisa ឆ្លើយសំណួរ

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]