កម្សាន្ត៖ កាលពីយប់មិញនេះ ដែលត្រូវជាថ្ងៃមង្គលការរបស់គូស្នេហ៍ក្នុងបណ្ដាញសង្គម លោក ហេង សុខវិសាល និង អ្នកនាង ជា ស្រីនា បានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម ដែលចូលរួមទៅដោយភ្ញៀវកិត្តិយសដែលសុទ្ធតែជាតារាៗល្បីៗយ៉ាងច្រើនកុះករ។
ជាពិសេស នៅក្នុងថ្ងៃដ៏មានន័យក្នុងជីវិតមួយនេះ កូនកម្លោះ និង កូនក្រមុំ បានត្រៀមការសម្ដែងនៅលើឆាកដ៏អស្ចារ្យដែលធ្វើឲ្យភ្ញៀវកិត្តិយសគ្រប់គ្នាស្រែកហ៊ោ មើលឡើងចំហមាត់។ នៅក្នុងនោះ ស្រីនា និង វិសាល បានចាប់ដៃគូគ្នា រាំបទកូរ៉េ ដែលអ្នកទាំងពីរបញ្ចេញក្បាច់រាំយ៉ាងរស់រវើកដូចជា តារា K-pop អញ្ចឹងដែរ។
មិនតែប៉ុណ្នោះ អ្នកលេងបណ្ដាញសង្គមនាំគ្នាស៊ែរចែករំលែកវីដេអូរបស់អ្នកទាំងពីរដែលរាំយ៉ាងសប្បាយរីករាយ ដោយនាំគ្នានិយាយថា ប្រាថ្នាចង់បានថ្ងៃមង្គលការដែលមានក្ដីសុខដូច ស្រីនា ដែរ ពិសេសគឺ មានអនាគត់ស្វាមីដែលយល់ចិត្ត រៀនរាំដើម្បីឡើងឆាករាំជាមួយភរិយាខ្លួន ស្រីនា ជានារីដែលនារីគ្រប់រូបចង់មានវាសនាដូច៕
សូមចុចលីងដើម្បីទស្សនាវីដេអូ៖ វីដេអូ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]