កូរ៉េខាងត្បូង៖ តារាចម្រៀងប្រុសក្រុម Super Junior គឺ Ryewook បានប្រកាសប្រាប់ដល់អ្នកគាំទ្រទាំងអស់ថា រូបគេនឹងរៀបចំមង្គលការជាមួយនឹង អនាគតភរិយាជាតារាចម្រៀងដូចគ្នាគឺ កញ្ញា Ari អតីត​​​សមាជិកមកពីក្រុម TAHITI ។

 Ryewook និង Ari 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ Ryewook ក៏បានសរសេរសារមួយវែងអន្លាយដល់អ្នកគាំទ្រដែលតែងតែគាំទ្រដល់រូបគេរយៈពេលកន្លងមក ដោយបានអរគុណអ្នកគាំទ្រ និងបានប្រកាសថាបន្ទាប់ពីឆ្លងកាត់ការមើលចិត្តគ្នាជាយូរមក រូបគេបានសម្រេចចិត្តថានឹងបង្កើតគ្រួសារជាមួយកញ្ញា Ari តែម្ដង។

 Ryewook និង Ari 

យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ទេថា Ryewook នឹងរៀបចំមង្គលការនាពេលណា ប៉ុន្តែបន្ទាប់ពីបានទទួលដំណឹងនេះ អ្នកគាំទ្រក៏បានចែករំលែកសារអបអរសាទរដល់អនាគតស្វាមីភរិយាមួយគូនេះផងដែរ៕  

 Ryewook និង Ari 
 Ryewook និង Ari 
 Ryewook និង Ari 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]