កម្សាន្ត៖ កាលពីថ្មីៗនេះ តាមប្រភពព័ត៌មានបានឲ្យដឹងថា តារាចម្រៀង Pop វ័យក្មេងដ៏ជោគជ័យ Billie Eilish បាននិយាយដៀមដាមទៅកាន់តារាចម្រៀងជើងចាស់ Taylor Swift ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ដោយនាងមិនខ្លាចក្រែងចិត្តនោះទេ និយាយចំៗតែម្ដង។
Billie Eilish បានបង្កឱ្យមានការចាប់អារម្មណ៍ បន្ទាប់ពីនាងបានរិះគន់មិត្តរួមអាជីពក្នុងវិស័យតន្ត្រីជុំវិញវិធីសាស្ត្រនៃការលក់ដ៏ "ខ្ជះខ្ជាយ" របស់ពួកគេក្នុងការចេញផ្សាយអាល់ប៊ុម vinyl ជាច្រើន ដើម្បីតែបង្កើនការលក់។ ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយ Billboard ដែរ Billie បានបញ្ចេញមតិថា
ជាមួយគ្នានេះដែរ Billie Eilish មិនបាននិយាយឈ្មោះ Taylor Swift ឬសិល្បករណាមួយនោះទេ ប៉ុន្តែអ្នកគាំទ្របានបកស្រាយមតិរបស់នាងថា ជាការជេរប្រមាថចំពោះអ្នកចម្រៀង Love Story ខណៈដែល Taylor បានចេញអាល់ប៊ុម vinyl ជាច្រើនកន្លងមក។
គួរបញ្ជាក់ផងដែរថា vinyl គឺជាថាសចម្រៀងមួយ ដែលគេយកវាទៅចាក់ស្ដាប់នៅក្នុងម៉ាស៊ីនចាក់ឌីស ហើយបច្ចុប្បន្នគឺគេមិននិយាយប្រើប្រាស់នោះទេ ព្រោះតែវាមានលក្ខណៈបុរាណ ដោយសម័យអេឡិចត្រូនិចនេះ គេចាក់ចម្រៀងស្ដាប់តាមរយៈទូរស័ព្ទតែប៉ុណ្ណោះ៕
ប្រភព៖ mailonline
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]