បរទេស៖ ថ្មីៗនេះ តារាចម្រៀងស្រី Selena Gomez បានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបានបង្ហាញខ្លួន ជាមួយនឹងស្ទាយ៍តុបតែងខ្លួនបែបធម្មជាតិ ដើម្បីបង្អួតសម្រស់ដ៏ក្មេងជាងវ័យ ដោយបានជ្រើសរើសរ៉ូបពណ៌ខ្មៅ ពេលចូលរួមកម្មវិធី នៅថ្ងៃទី ២៩ ខែមីនាកន្លងទៅ។
ក្នុងនោះដែរ តារាចម្រៀងស្រី Selena Gomez បានបង្ហាញខ្លួនជាមួយនឹងស្ទីលដ៏ប្រណីត និងទាក់ទាញ ដោយបានជ្រើសរើសរ៉ូបវាលស្មា បង្អួតរូបរាងស្លីមស្អាត គួបផ្សំជាមួយនឹងគ្រឿងអលង្ការពេជ្រ ព្រមទាំងលេងស្ទាយ៍លើកសក់ឡើង តែងមុខបែបធម្មជាតិ។
ក្រោយពីបានឃើញបែបនេះហើយ មនុស្សជាច្រើនបានសរសើរ Selena សម្រាប់ការបង្ហាញខ្លួនថ្មីចុងក្រោយនេះ បន្ទាប់ពី នាងត្រូវបានគេរិះគន់ឥតឈប់ឈរ ចំពោះការជ្រើសរើសសម្លៀកបំពាក់ និងការតុបតែងខ្លួនរបស់នាង នៅក្នុងកម្មវីធីផ្សេងៗ កាលពីដើមឆ្នាំនេះ៕.
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]