កូរ៉េខាងត្បូង៖ អ្នកគាំទ្រមានការភ្ញាក់ផ្អើល បន្ទាប់ពីប្រទះឃើញរូបភាពរបស់ Karina ជាមេក្រុម aespa នៅលើជញ្ជាំងក្នុងបន្ទប់សម្រាកសម្រាប់ទាហានរបស់ Minhyuk មកពីក្រុម Monsta X ។

Minhyuk 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Karina 

Minhyuk កំពុងតែជាប់បំពេញកាតព្វកិច្ចចូលបម្រើយោធា តែយ៉ាងណាមិញ រូបភាពមួយបានបែកធ្លាយពីកន្លែងសម្រាករបស់តារាចម្រៀងប្រុសរូបនេះ ដោយរូបភាពនោះថតនៅកន្លែងសម្រាករួមរបស់នាយទាហាន ដោយមានគ្រែសម្រាប់ម្នាក់ៗនិងធ្នើសម្រាប់ដាក់របស់របរផងដែរ។

Minhyuk 

ដោយឡែកគេប្រទះឃើញថានៅលើធ្នើដាក់របស់របររបស់ Minhyuk មានបិទរូបថតរបស់តារាចម្រៀងស្រី Karina នៅលើនោះ ជារូបថតនាងពាក់អាវ Adidas ពណ៌ប្រផេះនិងទម្លាក់សក់ខ្មៅយ៉ាងស្រស់ស្អាត ធ្វើឲ្យមានការវែកញែកថា Minhyuk យករូបថត Karina មកបិទក្នុងចេតនាបែបណា ប៉ុន្តែវាមិនមែនជារឿងប្លែកទេព្រោះបុរសដែលចូលបម្រើទាហានខ្លះក៏យករូបតារាស្រីមកបិទ ដើម្បីលើកទឹកចិត្តខ្លួនឯង។

Minhyuk 

គួរបញ្ជាក់ផងដែរថា Karina បានប្រកាសមានទំនាក់ទំនងស្នេហាជាមួយនឹងតារាសម្ដែងប្រុស Lee Jae Wook រួចមកហើយ៕  

កន្លែងសម្រាករបស់ Minhyuk
កន្លែងសម្រាករបស់ Minhyuk
Karina 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]