កូរ៉េខាងត្បូង៖ តារា​សម្ដែង​ស្រី Son Ye Jin ដែលភរិយារបស់ តារា​សម្ដែង លោក Hyun Bin បាន​បង្ហោះ​រូប​ដើម្បី​អបអរ​ខួប​ ២ ឆ្នាំ នៃអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ។

Son Ye Jin និងស្វាមី Hyun Bin
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ នៅលើទំព័រផ្ទាល់ខ្លួនរបស់តារាស្រី​ Son Ye Jin នៅថ្ងៃទី ៣១ ខែមីនា នាងបានបង្ហោះរូបថតពីថ្ងៃរៀបការរបស់ខ្លួន ហើយបានសរសេរពាក្យយ៉ាងខ្លីថា «ឆ្នាំទីពីរ» ។ តាមរយៈការបង្ហោះនេះ នាងបាន​បង្ហាញ​រូប​អាពាហ៍ពិពាហ៍​ជាមួយស្វាមី លោក Hyun Bin ព្រមទាំងរូបថតមួយទៀត ដែលជា​រូប​ថត​តែ​ម្នាក់​ឯង ​ក្នុង​ឈុត​អាពាហ៍ពិពាហ៍។

Son Ye Jin និងស្វាមី Hyun Bin

មិនត្រឹមតែប៉ុណ្ណោះ កម្រង​រូបភាព​មួយ​នេះ ​ទទួល​បាន​ការ​ចុច Like ច្រើន​ជាង​មួយ​លាន និងមាន​មតិ​ជា​ច្រើន​ពី​ទស្សនិកជន​ បានជូនពរ​ឲ្យ​តារា​ទាំង​ពីរ​មាន​សុភមង្គល​ក្នុង​ជីវិត ទៀតផង។ គួររំឮកផងដែរថា Hyun Bin និង Son Ye Jin បាន​រៀប​ការ​ ជា​លក្ខណៈ​ឯកជន​នៅ​ថ្ងៃ​ទី ៣១ ខែ​មីនា ឆ្នាំ ២០២២ ក្នុង​ទីក្រុង​សេអ៊ូល ដែលមានការចូលរួមពីក្រុមគ្រួសារសាច់ញាតិ មិត្តភក្តិ និងតារាល្បីៗមួយចំនួន ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Son Ye Jin 
Son Ye Jin 
Son Ye Jin 
Son Ye Jin 
Son Ye Jin និងស្វាមី Hyun Bin
Son Ye Jin និងស្វាមី Hyun Bin
Son Ye Jin និងស្វាមី Hyun Bin
Son Ye Jin និងស្វាមី Hyun Bin
Son Ye Jin និងស្វាមី Hyun Bin
Son Ye Jin និងស្វាមី Hyun Bin
Son Ye Jin 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]