ថៃ៖ អាចនិយាយបានថា ក្រោយ​ពីតារាសម្ដែងប្រុស លោក Nadech បានប្រកាស​ពន្យាពេលរៀបការជាមួយនឹងគូស្នេហ៍ Yaya មក បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ ក៏ដូចជាបានសង្ស័យថាតើអ្នកទាំងពីរនឹងមានបញ្ហានឹងគ្នាឬយ៉ាងណា តែបន្ទាប់ពីនោះ គូស្នេហ៍មួយគូនេះ ក៏បានចេញមកបញ្ជាក់ថា ពួកគេនៅតែល្អនឹងគ្នាដូចមុន ផងដែរ។

Yaya និងគូស្នេហ៍ Nadech
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ តារាសម្ដែង លោក Nadech និងគូស្នេហ៍ Yaya ទើបតែបានទៅចូលរួមកម្មវិធីមួយជាមួយគ្នា ព្រមទាំងបានបង្ហាញពី ពេលវេលាផ្អែមល្ហែមសម្រាប់អ្នកគាំទ្របានទស្សនា ជាពិសេស ពេលដែលគូស្នេហ៍មួយគូនេះកំពុងរាំនៅលើឆាក ពោរពេញដោយភាពល្អូកល្អឺន ទៀតផង។ 

Yaya និងគូស្នេហ៍ Nadech

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះហើយ អាចបញ្ជាក់យ៉ាងច្បាស់ថា គូស្នេហ៍ Nadech និង Yaya នៅតែមានទំនាក់ទំនងស្នេហាដ៏ល្អ បើទោះបីជា បានបានបើកចំហអំពីការពន្យារពេលពិធីមង្គលការ ក៏ដោយ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

 Nadech
Nadech
Yaya 
Yaya 
Yaya និងគូស្នេហ៍ Nadech
Yaya និងគូស្នេហ៍ Nadech
Yaya និងគូស្នេហ៍ Nadech
Yaya និងគូស្នេហ៍ Nadech

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]