ជឿជាក់ថា សម្រាប់អតិថិជនជាច្រើន ពិតជាបានទន្ទឹងរង់ចាំជាយូរមកហើយ នៃការមកដល់របស់ម៉េកណាំនៅកម្ពុជា ដែលនេះគឺជាក្ដីរំភើបចិត្តជាខ្លាំង និងជាពេលវេលាដ៏សំខាន់ សម្រាប់អ្នកចូលចិត្តញ៉ាំការ៉េម។
សម្រាប់ ម៉េកណាំ គឺមានភាពល្បីល្បាញជុំវិញពិភពលោក ដែលមានអតិថិជនជាច្រើន តែងតែចូលចិត្តនិងគាំទ្រ។ ជាពិសេស អ្នកចូលចិត្តញ៉ាំការ៉េមម៉េកណាំនៅកម្ពុជា បានបង្ហាញពីការទន្ទឹងរង់ចាំយ៉ាងអន្ទះសារ និងចង់សាកល្បងជាមួយនឹងបទពិសោធន៍ថ្មី បែបប្រណីត និងរសជាតិដែលមិនធ្លាប់មានពីមុនមក។ ដើម្បីកាន់តែរំភើបចិត្តជាខ្លាំងទៀតនោះ ការ៉េមម៉េកណាំ នឹងរៀបចំកម្មវិធីធំៗ នៅពេលខាងមុខនេះ គឺ Magnum Premiere Gala Dinner ដែលនឹងរៀបចំប្រព្រឹត្តឡើងនៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៤ នៅទីតាំង Metropole Underground, Hyatt ក្នុងនោះដែរ ក៏មានការចូលរួមពីភ្ញៀវកិត្តិយស ដែលមានទាំង ថ្នាក់ដឹកនាំរបស់ KOLs អ្នកជំនួញ ព្រមទាំងតារាល្បីៗជាច្រើន។
ជាមួយគ្នានេះដែរ ការ៉េមម៉េកណាំ នៅតែបន្តបំផុសពីភាពរំភើប និងសូមឲ្យទស្សនិកជនរងចាំតាមដាននូវកម្មវិធីដ៏មហាអស្ចារ្យនៅ Hyatt ដែលជាកម្មវីធីមួយល្អឥតខ្វោះ ពោរពេញទៅដោយភាពប្រណីត ស៊ីវីល័យ និងជារាត្រីមួយដែលមិនអាចបំភ្លេចបាន ពីសំណាក់អតិថិជន ដែលជាអ្នកគាំទ្រ និងចូលចិត្តការ៉េមម៉េកណាំ ផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]