កូរ៉េខាងត្បូង៖ តារាសម្ដែងស្រី Han So Hee និងតារាសម្ដែងប្រុស Ryu Jun Yeol ត្រូវបានដកចេញពី ខ្សែភាពយន្តឈ្មោះ "Hyun Hok" ហើយបន្ទាប់ពីរឿងអាស្រូវទំនាក់ទំនងស្នេហាដ៏ចម្រូងចម្រាសរបស់ពួកគេ។

Han So Hee និង Ryu Jun Yeol 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មុនដំបូងពេលមិនទាន់ប្រកាសទាក់ទងគ្នា ខាងខ្សែភាពយន្តដែលត្រៀមនឹងផលិតមួយនេះបានទាក់ទងទៅ តារាសម្ដែងទាំងពីរឲ្យមកដើរតួជាផ្នែកមួយក្នុងរឿង ប៉ុន្តែបន្ទាប់ពីមានបញ្ហាកន្លងមក ខាងផលិតករបានសម្រេចចិត្តដកពួកគេចេញពីការពិចារណា។

Han So Hee និង Ryu Jun Yeol 

តារាសម្ដែងទាំងពីរនាក់បានទទួលយកការបដិសេធនេះ និងយល់ពីបញ្ហានេះ ខណៈដែល Han So Hee ទើបតែបានប្រកាសថានាងបានចែកផ្លូវគ្នាជាមួយតារាប្រុស Ryu Jun Yeol រួចហើយ។

គួរបញ្ជាក់ផងដែរថា កាលពីប្រកាសទាក់ទងគ្នាដំបូង ចំណងស្នេហ៍ពួកគេមានបញ្ហាចម្រូងចម្រាសដោយ So Hee ត្រូវចោទថាជាជនទី៣ ក្រោយ Lee Hyeri ដែលជាអតីតមិត្តស្រីរបស់ Jun Yeol បង្ហោះសារមួយ រហូតដល់ So Hee បានចេញមកប្រតិកម្មនិងបង្កើតបញ្ហាឲ្យកាន់តែធំ រហូតមកទល់ពេលនេះ នាងក៏បានប្រកាសចែកផ្លូវគ្នាជាមួយតារាប្រុសរូបនេះហើយ៕  

Han So Hee និង Ryu Jun Yeol 
Han So Hee និង Ryu Jun Yeol 
Han So Hee និង Ryu Jun Yeol 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]