បរទេស៖ ថ្មីៗនេះ បានធ្វើឲ្យហ្វេនៗជាច្រើន ចាប់អារម្មណ៍សាជាថ្មី ក្រោយពី តារាសម្ដែង Ben Affleck និង ភរិយា ដែលជាតារាចម្រៀងស្រី Jennifer Lopez បានចេញមកកម្សាន្តជាមួយគ្នា និងចេញទៅទទួលទានអាហារថ្ងៃត្រង់ នៅថ្ងៃបុណ្យ Easter ។

Jennifer Lopez និងស្វាមី Ben Affleck
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ គូស្វាមីភរិយាតារា​ហូលីវូដមួយគូនេះ ​បាន​រីករាយ​ នឹង​ការ​ណាត់​ជួបរបស់ពួកគេ ​ជា​លក្ខណៈ​ឯកជន​ និងពោរពេញដោយរ៉ូមែនទិក​ នៅ​ទីក្រុង​ញូវយ៉ក​ កាលពីថ្ងៃ​ទី ៣១ ខែ​មីនាកន្លងទៅនេះ។ ជាពិសេស តាមរយៈរូបភាពដែលបានបង្ហាញឡើង លោក Ben Affleck បានកាន់ដៃភរិយា Jennifer ទៅភោជនីយដ្ឋានអ៊ីតាលីមួយកន្លែងសម្រាប់អាហារថ្ងៃត្រង់។ 

Jennifer Lopez និងស្វាមី Ben Affleck

មិនត្រឹមតែប៉ុណ្ណោះ ការចេញមកកម្សាន្តជាមួយគ្នាលើកនេះ ហ្វេនៗជាច្រើន ក៏បានចាប់អារម្មណ៍ ចំពោះតារា​ចម្រៀង Jennifer Lopez ដែលបាន​ជ្រើសរើស​ឈុតបែបសាមញ្ញ ស្លៀកខោ​ខូវប៊យ​​​ រួម​ជាមួយនឹង​អាវ​ក្រៅពណ៌​ប្រផេះ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jennifer Lopez 
Jennifer Lopez 
Jennifer Lopez និងស្វាមី Ben Affleck
Jennifer Lopez និងស្វាមី Ben Affleck
Jennifer Lopez និងស្វាមី Ben Affleck
Jennifer Lopez និងស្វាមី Ben Affleck
Jennifer Lopez និងស្វាមី Ben Affleck
Jennifer Lopez និងស្វាមី Ben Affleck

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]