អាមេរិក៖ Kendall Jenner មិនត្រឹមតែជាតារាបង្ហាញម៉ូតដ៏ល្បីឈ្មោះនៅទូទាំងពិភពលោក ដែលមានរាងរៅដ៏ស្រឡូនស្អាតស្វ៊ែលនោះទេ តែនាងក៏ជាអ្នកដែលមានឥទ្ធិពលលើវិស័យកម្សាន្តដែរ ដោយសារតែនាងមកពីត្រកូល The Kardashians ។
ថ្មីៗនេះ នាងបានទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រ ក្រោយបង្ហាញខ្លួនជាមួយនឹងរ៉ូបពណ៌សសម្រុងវែង ដៃរាងប៉ោងមានចងបូពណ៌ខ្មៅលើស្មាទាំងសងខាង ដែលមើលទៅពិតជាដូចព្រះនាង សម្រាប់ស្វាគមន៍ថ្ងៃបុណ្យ Easter។
នាងបាននិយាយថារ៉ូបនេះជារ៉ូបក្នុងក្ដីសុបិននាងដែលមានតម្លៃជាង ២,៩៩០ ដុល្លារ ដែលទោះរ៉ូបនេះមានតម្លៃមិនសូវថ្លៃបើធៀបនឹងទ្រព្យសម្បត្តិរបស់នាង តែពិតជាលើកសម្រស់របស់នាងឲ្យមើលទៅសុភាព និងថ្លៃថ្នូរ៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]